Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប ទទួលបានជើងហោះហើរចន្លោះ ១៥ទៅ១៩ជើង និងទេសចរអន្តរជាតិជាង ២ពាន់នាក់ ក្នុងមួយថ្ងៃ

បានផុស

នៅ

ក្រោយពីរាជរដ្ឋាភិបាល គ្រប់គ្រងនូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ធ្វើឱ្យកំណើនភ្ញៀវទេសចរ​អន្តរជាតិ ចូលទៅកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងមួយថ្ងៃខេត្តសៀមរាបទទួលបាន​ជើងហោះហើរប្រមាណ ១៥ទៅ ១៩ជើង និងមានភ្ញៀវទេសចរអន្តរជាតិជាង ២ពាន់នាក់ ចូលទៅកម្សាន្តរៀង​រាល់ថ្ងៃនៅរមណីយដ្ឋានអង្គរ។

បើតាមលោក ង៉ូវ សេងកាក់ ចំពោះទេសចរអន្តរជាតិ ដែលចូលមកខេត្តសៀមរាបនេះ មានមកពីប្រទេសម៉ាឡេស៊ី វៀតណាម ឡាវ សាំងហ្គាពួ កូឡាឡាំពួ និងប្រទេសផ្សេងៗមួយចំនួនទៀត។​

លោកមើលឃើញថា បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិថ្មី ដាក់ឱ្យដំណើរការនៅខែ តុលា ខាងមុខ កំណើនភ្ញៀវ​ទេសចរ នឹងកាន់តែកើនឡើងខ្ពស់ថែមទៀត។ លោក បានលើកឡើងដូច្នេះថា« យើងធ្លាប់ទទួលបានភ្ញៀវទេសចរ​អន្តរជាតិចូលមកលេងនៅខេត្តសៀមរាបច្រើននៅជាងគេ គឺជាង ២លាន ៦សែននាក់ នាពេលកន្លងទៅ»។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានដាក់ក្តីរំពឹងថា ចាប់ពីឆ្នាំ ២០២៦ឡើងទៅ ចំនួនភ្ញៀវទេសចរនឹងកើនឡើង​ខ្ពស់ជាបន្តបន្ទាប់ ស្របពេលដែលខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងប្រាសាទមួយនេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាច្រើននៅគ្រប់ទីកន្លែងនៃខេត្ត។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ង៉ូវ សេងកាក់ ប្រធានមន្តីរទេសចរណ៍បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទ​សារព័ត៌មានស្តីពី ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៩ មីនា នៅទីស្តីការគណៈរដ្ឋមន្រ្តី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម