ព័ត៌មានជាតិ
នៅតែ ៨ ថ្ងៃប៉ុណ្ណោះ សូមឲ្យគ្រួសារក្រីក្រនិងជនងាយរងគ្រោះមកផ្ទៀងផ្ទាត់ឈ្មោះដើម្បីបន្តទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល៣ខែទៀត
![](https://kampucheathmey.com/wp-content/uploads/2021/01/samdech-priminster-1024x614.jpg)
នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបន្តធ្វើការអំពាវនាវដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសរួសរាន់អញ្ជើញមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនខែមករា ខាងមុខនេះដែលនៅសល់តែរយៈពេល៨ថ្ងៃទៀតប៉ុណ្ណោះដើម្បីបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែបន្ថែមទៀត។
បើតាមមន្ត្រីនាយកដ្ឋានសុខុមាលសង្គម បានបញ្ចាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ លើកទី៣ ជុំទី៣នៅថ្ងៃទី២៤ មករាឆ្នាំ២០២១នេះតាមរយះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នោះរួចមកនាយកដ្ឋានសុខមាលភាពសង្គមបានធ្វើការអំពាវនាវបន្ថែមទៀតដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនខែមករា ខាងមុខនេះពីព្រោះនៅតែ៨ថ្ងៃទៀតប៉ុណ្ណោះដើម្បីបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀត។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលសង្គម បានបញ្ចាក់ព្រឹកនេះថា ដើម្បីបង្កើនភាពងាយស្រួលដល់គ្រួសារក្រីក្រនិងងាយរងគ្រោះនោះលោកបន្តចុះពិនិត្យការអនុវត្តកម្មវិធីនិងការបើកសាច់ប្រាក់ជុំទី៣ លើកទី៣ នៅសង្កាត់ និងតាមភ្នាក់ងារវីង នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព និងស្វែងយល់ពីការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រលើកទី៣ ជុំទី៣ ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ពិសេសលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនរយៈពេល៣ខែទៀតគឺចាប់ពីថ្ងៃទី២៤ មករា ឆ្នាំ២០២១រហូតដល់ ថ្ងៃទី២៤មេសាឆ្នាំ២០២១ ដែលជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណនោះតែម្ដង៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង