Connect with us

សុខភាព

ញ៉ាំច្រើនប៉ុន្តែនៅតែស្គម កុំទាន់អរឲ្យសោះ

បានផុស

នៅ

រាល់ពេលដែលយើងនិយាយអំពីរូបរាងរាងកាយ មនុស្សស្គមតែងតែមានអត្ថប្រយោជន៍​ច្រើនជាង ព្រោះ​អាច​ញ៉ាំបានស៊េរីដោយមិនចាំបាច់តមច្រើន​។ ប៉ុន្តែហេតុអ្វីបានជាមនុស្សស្គម​នៅតែស្គម? មិនធាត់ទាល់តែសោះ រហូតដល់ដល់គេ​បង្អាប់​ថាមាន​ប៉ារ៉ាស៊ីត​ពេញពោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីញ៉ាំច្រើនតែស្គម? មូលហេតុ​ញ៉ាំ​ច្រើន​តែ​ស្គម មិន​មែន​មក​ពី​វត្តមាន​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​តែ​មួយ​ទេ។ មានហេតុផលជាច្រើន​ដើម្បីមើលរោគសញ្ញាផ្សេងទៀត។ ឧទាហរណ៍ អស់កម្លាំង ស្រក​ទម្ងន់​លឿន ញ័របេះដូង ញ័រដៃ អាច​ជាជំងឺ​ពក​ក ឬប្រសិនបើមាន​គ្រុន​ក្តៅ និងក្អករ៉ាំរ៉ៃ វាអាចជា​ជំងឺ​របេង ហើយអាចជារោគសញ្ញាដំបូងនៃជំងឺផ្សេងទៀតដូចជា មហារីក ឬ អេដស៍​ផងដែរ។

តើរោគសញ្ញាបែបណាដែលអាចហៅថា “ប៉ារ៉ាស៊ីត”?

-ដង្កូវមូល និងដង្កូវនាង រោគសញ្ញា ឈឺពោះ ក្អួត ឬត្រូវបានបញ្ចេញចេញជាប៉ារ៉ាស៊ីតដែលមើលទៅដូចជាបន្ទាត់សំប៉ែតដូចជាគុយទាវ។

ដង្កូវឬម្ជុល រោគសញ្ញានៃការរមាស់រន្ធគូថនៅពេលយប់។

-ដង្កូវនាងទំពក់ មុខស្លេកស្លាំង មុខស្លេកដោយសារដង្កូវនាងតោងពោះវៀន និងបូមឈាមពីអ្នកជំងឺ។

ប្រសិនបើមិនមានរោគសញ្ញាមិនប្រក្រតី មានន័យថាម៉េច? ប្រសិនបើអ្នកញ៉ាំច្រើនប៉ុន្តែមានរាងស្លីម ដោយគ្មានរោគសញ្ញាមិនធម្មតាផ្សេងទៀត។ ប្រហែលមកពីអ្នកជាមនុស្សឧស្សាហ៍ធ្វើសកម្មភាពច្រើន ឬអ្នកមិនញ៉ាំច្រើនដូចគិត។ អាច​ជ្រើសរើស​ញ៉ាំ​ច្រើន​ តែ​អាហារ​ដែល​មិន​ធ្វើឲ្យអ្នក​ធាត់​ដោយ​ងាយ​។ ដូច្នេះអ្នកអាចសម្រាកបានយ៉ាងងាយស្រួល មិនមានប៉ារ៉ាស៊ីតដូចដែលគិតទេ។ ប៉ុន្តែ​ប្រសិន​បើនៅ​តែ​មិន​ស្រួល មិន​ប្រាកដ​ថាខ្លួនឯង​ញ៉ាំ​តែ​អាហារ​ដែល​ងាយ​ធាត់។ ប៉ុន្តែទម្ងន់មិនដែលកើនឡើងសោះ អ្នកត្រូវតែពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិត ព្រោះ​មនុស្ស​ស្គម​មាន​ហានិភ័យ​កើត​ជំងឺ​លើស​ខ្លាញ់​ក្នុង​ឈាម ឬជំងឺទឹកនោមផ្អែមផងដែរ។

ប្រសិនបើអ្នកចង់កំចាត់មេរោគដោយខ្លួនឯង គួរធ្វើយ៉ាងម៉េចខ្លះ? តាមពិតទៅ យើងខ្ញុំមិន​ណែនាំ​ឲ្យអ្នក​ទិញ​ថ្នាំ​កម្ចាត់​មេរោគ​ដោយ​ខ្លួនឯង​ទេ​។ ព្រោះ​មុន​នឹង​ទិញ​ថ្នាំ​មក​ហូប ត្រូវ​ដឹង​ជាមុន​ថា​មាន​ប៉ារ៉ាស៊ីត​ប្រភេទ​ណា ដើម្បីជ្រើសរើសថ្នាំដែលយកតែប៉ារ៉ាស៊ីតនោះចេញ ប៉ុន្តែប្រសិនបើអ្នកពិតជាដឹងពីប្រភេទនៃប៉ារ៉ាស៊ីត ថ្នាំកម្ចាត់មេរោគអាចរកទិញបាននៅឱសថស្ថានណាមួយ។ ប៉ុន្តែវិធីល្អបំផុតគួរតែត្រូវបានពិនិត្យឲ្យប្រាកដ រួម​ទាំង​ការ​ទទួល​ថ្នាំ​កម្ចាត់​ដង្កូវ​ដោយ​ផ្ទាល់​ពី​វេជ្ជបណ្ឌិត​គឺ​ល្អ​ជាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះទាំង ៥ ជួយកាត់បន្ថយសំពាធឈាម ដោយមិនចាំបាច់ប្រើថ្នាំ

ចុចអាន៖៥ កន្លែងលើយន្តហោះ ផ្ទុកដោយមេរោគភាគច្រើនសឹងមើលមិនដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម