Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង រំពឹងទទួលបានភ្ញៀវទេសចរកើនឡើងនៅថ្ងៃសង្ក្រាន្តឆ្នាំថ្មី

បានផុស

នៅ

បុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធរំពឹងថា ខេត្តបាត់ដំបង អាចនឹងមានភ្ញៀវទេសចរ​ចូលមកកម្សាន្តលើសពីឆ្នាំមុនៗ ដោយសារឆ្នាំនេះមានការរៀបចំទីតាំងកម្សាន្តច្រើនតំបន់ ទាំងនៅក្នុងក្រុង និងនៅតាមរមណីយដ្ឋាននានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា អំឡុងថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ ខេត្តបាត់ដំបង បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំនូវកម្មវិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីឡើងវិញ ដែលមានកម្មវិធីកម្សាន្តធំៗ និងថ្មីៗ ជាច្រើន រួមជាមួយការរៀបចំកែលម្អ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដែល អាចជាកត្តានាំអោយមានការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អោយចូលមកទស្សនាកម្សាន្ត ក្នុងខេត្តបាត់ដំបង មានចំនួនកើនឡើងច្រើន បើធៀបនឹងឆ្នាំចាស់កន្លងទៅ។

លោកប្រធានមន្ទីរបានបន្តថា ក្រៅពីការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនថ្ងៃ នៅកណ្តាលទីក្រុងក៏នៅមានការរៀបចំកែលម្អតំបន់រមណីយដ្ឋាននានា តាមលក្ខណ:ផ្សេងៗគ្នា ដោយគោលដៅខ្លះមានព្រៃ ភ្នំ ផ្តល់ឱកាសឲ្យភ្ញៀវផ្លាស់ប្តូរ បរិយាកាសស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬបានគយគន់ព្រៃព្រឹក្សាសម្រស់ ធម្មជាតិ និងគោលដៅទេសចរណ៍ខ្លះទៀត មានទឹកហូរ ទឹកធ្លាក់ ដំណាំចម្ការទំពាំងបាយជូរ ចម្ការទុរេន ចម្ការម្រេច បានរៀបចំល្អ ត្រៀមខ្លួនរួចជាស្រេចរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ មកលេងលំហែអារម្មណ៍ ឬសម្រាកបោះតង់ជួបជុំក្រុមគ្រួសារ មិត្តភក្តិយ៉ាងប្រសើរ និងមនោរម្យ។

រមណីយដ្ឋាន និងគោលដៅទេសចរណ៍ជាច្រើនក្នុងខេត្តបាត់ដំបង មានដូចជា រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋានស្ទឹងថ្មដា ចម្ការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋានចម្ការទុរេនអូរតង, រមណីយដ្ឋានវាល ចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, រមណីយដ្ឋាន ស្ទឹងក្រញូង, មណ្ឌលកម្សាន្តក្នុងទីវត្តអារាមផ្សេងៗ ត្រៀមរៀបចំនូវកម្មវិធីសាសនា វប្បធ៌ម ប្រពៃណី ផងដែរ ដោយក្នុងនោះរដ្ឋបាលខេត្តក៏បានត្រៀមលក្ខណ:ដើម្បីអោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរលេងនូវល្បែងប្រជាប្រីយ៍ផងដែរ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៩ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម២៨ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៤៩ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម