Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនបុរសម្នាក់ ក្រោយគំរាមបង្ហោះវីដេអូ និងរូបភាពអាសអាភាសរបស់នារីម្នាក់

បានផុស

នៅ

កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ និងកម្លាំងស្នងការខេត្តចំនួន៣ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាម្នាក់ ក្រោយពីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសរបស់នារីម្នាក់ជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយបានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រហូតឃាត់ខ្លួនជនសង្ស័យបាននៅចំណុចស្ថានីយប្រេង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសងស្ស័យដែលឃាត់ខ្លួនក្នុងករណីនេះមានឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងប្រើគណនី Facebook ឈ្មោះ Hea Da។

ក្នុងរបាយការណ៍បញ្ជាក់ថា កាលឆ្នាំ២០២០ ជនរងគ្រោះបានស្គាល់ម្ចាស់គណនី Facebook ឈ្មោះ Hea Da និងបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយគ្នាផងដែរ។ បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da បានលួង​លោម​អោយជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យខ្លួន។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមឲ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។ នៅពេលនោះម្ចាស់គណនីឈ្មោះ Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង។

ជនសង្ស័យត្រូវបាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម