Connect with us

ព័ត៌មានជាតិ

អ្នកលេងបណ្តាញសង្គម បារម្ភខ្លាចបាត់បង់អត្តសញ្ញាណពិធីមង្គលការខ្មែរ បើនៅតែមានអ្នកនិយមធ្វើតាមថៃ

បានផុស

នៅ

ម្សិលមិញនេះ ផ្ទុះការចាប់អារម្មណ៍មួយ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បន្ទាប់ផេកហ្វេស​ប៊ុក បុរាណាចារ្យ បានផុសរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងសំណេរថា “Save ទុកឲ្យកូនចៅជំនាន់ក្រោយមើលទៅ ២​ទៅ​៣ឆ្នាំ ទៀតលែងមានហើយ ព្រោះឥឡូវយើងនិយមអង្គុយចងដៃបែបថៃ”។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិរៀងៗខ្លួន ដោយអះអាងថា បច្ចុប្បន្នក្នុងពិធីមង្គលការមួយចំនួន សង្កេតឃើញគេប្រើការសំពះផ្ទឹមចងដៃ ពីក្រាបផ្ទឺម ប្តូរទៅជាអង្គុយលើកៅអីសំពះផ្ទឹមតាមរបៀបថៃវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Sreylin Keo បានបញ្ចេញមតិ នៅក្នុងផុសរបស់ផេកខាងលើ យ៉ាងដូច្នេះថា “ទំនៀមទម្លាប់ខ្មែរយើង ក្រាបផ្ទឹម មិនមែនអង្គុយផ្ទឹម យល់ថា ការស្រឡាញ់ ការពេញចិត្ត វាជាសិទ្ធិអ្នក ប៉ុន្តែសូមឲ្យមានមនសិការ សេ្នហាវប្បធម៍ ទំនៀមទម្លាប់របស់ជាតិផង បើយើងមិនថែមិនរក្សា យើងចូលចិត្តចម្លងពីគេ យកមកប្រើ ហើយបំបាត់របស់ជាតិឯង ពេលគេយកទៅបាត់យើង កុំខឹងគេលួចរបស់យើង។ ទាន់នៅសល់ សូមចូលរួម ថែទាំងអស់គ្នា នូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិឲ្យគង់វង្សផង”។

លើសពីនេះ មតិពីគណនីឈ្មោះ Ka លើកឡើងដែរថា “ថ្ងៃមុនខ្ញុំនិយាយពីកម្មវិធី រៀបអាពាហ៍ពិពាហ៍ ខ្ញុំបាននិយាយថា «ការសំពះពាលា គឺគេធ្វើឡើង នៅចុងកម្មវិធីក្រោយគេបង្អស់នៅក្នុងថ្ងៃទី៣ នៃកម្មវិធី» ស្រាប់តែមិត្តរួមថ្នាក់ គេជំទាស់ ឡើងថា អត់ទេ ការសំពះពាលា គេធ្វើឡើងមុនគេបង្អស់នៅក្នុងថ្ងៃទី២ នៃថ្ងៃអាពាហ៍ពិពាហ៍ ហើយគាត់បន្តទៀតថា កម្មវិធីរៀបអាពាហ៍ពិពាហ៍នេះ គឺគេប្រារព្ធឡើងត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។ ប្អូនស្រី Ka បន្តថា នេះសបញ្ចាក់ថា ដោយសារតែសម័យកាន់តែ ជឿនលឿន ប្រជាពលរដ្ឋខ្មែរចួលចិត្តប្រើពាក្យថា «ឆាប់ហើយ» ទើបធ្វើឲ្យក្មេងជំនាន់ក្រោយ មិនយល់ មិនស្គាល់ពីប្រពៃណីខ្លួនឯងច្បាស់។

បើតាមអ្នកនាង ម៉ូលីតា ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍កាលពីដើមឆ្នាំ២០២២ កន្លងទៅនេះ បានបង្ហាញក្តីព្រួយបារម្ភ ដែរថា កម្មវិធីមង្គលការបច្ចុប្បន្ន មានលក្ខណៈខុសពីមុន មិនត្រឹមតែកម្មវិធីនោះទេ នៅមានទាំងការគ្រងឈុតបុរាណ ទៀតផង ដែលឥឡូវគេនិយមស្លៀកស្បៃថៃជាជាស្បៃខ្មែរ ដែលក៏អាចជាមូលហេតុធ្វើឱ្យអ្នកជំនាន់ក្រោយមួយចំនួន ដែលពុំបានសិក្សាស្វែងយល់ អាចមានការយល់ខុស បែកចែកមិនដឹងថាមួយណាជាអត្តសញ្ញាណខ្មែរ មួយណាជាអ ត្តសញ្ញាណថៃ។ អ្នកនាងថា “ចំពោះអាពាហ៍ពិពាហ៍នាងខ្ញុំ ខ្ញុំយល់ថា ខ្ញុំអាចធ្វើតាមលក្ខណៈប្រពៃណីបានដូចគេឯងទូទៅ គ្រាន់តែមិនអាចតាមបែបបុរាណខ្មែរទាំងស្រុងបាន ព្រោះត្រូវចំណាយច្រើនខ្លាំង ដូចនេះ អាចធ្វើទៅបានត្រឹមតែ ក្រុងពាលា សូត្រមន្ត ហែរជំនូន កាត់សក់បង្កក់សេរី សំពះផ្ទឹមចងដៃ និងទទួលភ្ញៀវពេលល្ងាចប៉ុណ្ណោះ”។

គួររម្លឹកថា ពិធីមង្គលការតាមបែបប្រពៃណីខ្មែរ គឺមានក្បួនខ្នាត និងរបៀបវីរៈច្រើន ហើយមានរយៈពេល ៣ថ្ងៃ ប៉ុន្តែក្រោយៗមក កម្មវិធីមួយចំនួនត្រូវកាត់បន្ថយ ហើយចំនួននៃថ្ងៃ ក៏បន្ថយទៅតាមនោះដែរ។ តួយ៉ាង សូម្បីតែសម្លៀកបំពាក់បែបខ្មែរ ក៏មានការប្រែប្រួលការច្នៃម៉ូដទៅតាមចំណង់ចំណូលអ្នកស្លៀក និងសំអាងការផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម