សន្តិសុខសង្គម
ប្រធានក្រុមហ៊ុន រាជ្យ សុផាន់ភួងខូអិលធីឌីនិងបក្ខពួក ៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការក្នុងករណីឆបោកពលករ២៣នាក់ អស់លុយជាង១៤ម៉ឺនដុល្លារ
កំពង់ឆ្នាំង ៖ ប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់និងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថ កិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនខ្លួនទៅតុលាការនៅរសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រុមហ៊ុនស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បន្ទាប់ពីពលករចំនួន២៣នាក់ បានដាក់ពាក្យបណ្ដឹងថាបានឆបោកប្រាក់ពលករ ជាង១សែនដុល្លារ។
ក្រុមពលករជាជនរងគ្រោះនៅរសៀលថ្ងៃទី២៩ ខែមីនានេះ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ជនឆបោកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីខាងលើនេះមាន១ឈ្មោះ រាជសុផាន់ភួង ភេទស្រី មានទីលំនៅក្នុងខេត្ត ព្រះវិហារ ជាប្រធានក្រុមហ៊ុនរាជសុផាន់ភួង , ពីឈ្មោះ សែន ទីន ភេទ ប្រុសជាប្ដី មានទីលំនៅខេត្តតាកែវ , ៣ឈ្មោះ អ៊ុល ចន្នី ភេទស្រីមានទីលំនៅខេត្តកណ្ដាល ជានាយករងក្រុមហ៊ុន និងជាគណនេយ្យទទួលប្រាក់ពីពលករ, ៤ឈ្មោះនុត ណារិន ភេទប្រុសជាប្ដី។
ជនរងគ្រោះជាពលករ បានឲ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួនជនឆបោកទាំង៤នាក់ខាងលើនេះសមត្ថកិច្ចនគរបាលបានខ្សឹបប្រាប់ថា សមត្ថកិច្ចដករហូតបានថវិកាចំនួនជាង ៤ ពាន់ ដុល្លារ និងលុយខ្មែរជាង២លានរៀល និងរថយន្ត Ford ពណ៌ ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា KKK.1230 របស់ប្រធានក្រុមហ៊ុន។
ក្រុមពលករជាជនរងគ្រោះសំណូមពរផងដែរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយកាត់សេចក្តីទារថវិកាជាង ១៤ ម៉ឺនដុល្លារដែលជនឆបោកខាងលើនេះបោកប្រាស់យកមកជូនពលករទាំង ២៣ នាក់វិញ។
ក្នុងករណីនេះដែរ បើរឹបអូសយករថយន្ត Ford របស់ប្រធានក្រុមហ៊ុនដែលមានតម្លៃប្រមាណជាង៧ម៉ឺនដុល្លារ មកលក់សងពលករវិញក៏ អាចបានពាក់កណ្ដាលផងដែរ។
ករណីនេះដែរ លោក ពេជ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំងបួននាក់ខាងលើនេះ បានឆបោកប្រាក់ពីពលករចំនួន ២៣នាក់ដែលបានដាក់ពាក្យបណ្ដឹងសរុបចំនួន ១៤៧.៥០០ដុល្លារ និងតាមការស្រាវជ្រាវបានឲ្យដឹងថា ក្រុមហ៊ុនមួយនេះកន្លងមកមិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណាមួយឡើយ។
ហើយនៅរសៀលថ្ងៃទី២៩ ខែមីនានេះជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ប៉ុន្តែនៅម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែមីនានេះតុលាការបានផ្ញើ ជនសង្ស័យទាំង៤ នាក់ជាមួយសមត្ថកិច្ចនគរបាលខេត្តមួយយប់ទៀត ព្រោះតែតុលាការពិនិត្យសំណុំរឿងមិនទាន់ចប់ ព្រោះតែមានដើមបណ្ដឹងច្រើននាក់។ ហើយនៅថ្ងៃស្អែកថ្ងៃ ទី៣០ សមត្ថកិច្ចនិងបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាការខេត្តវិញចំណាត់ការបន្ត។
សូមបញ្ជាក់ថា ករណីខាងលើនេះប្រធានក្រុមហ៊ុន រាជ្យ សុផាន់ភួងដែលមានទីស្នាក់ការនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលប្រាក់ពីពលករ ២៣ នាក់ដែលមកពីតាមបណ្ដាខេត្តនានាសរុបចំនួន ១៤៧.៥០០ ដុល្លារ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែមករាឆ្នាំ ២០២៣ នេះដោយសន្យាថា នឹងបញ្ជូនពលករខាងលើនេះទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំ២០២ ៣នេះ ។ ប៉ុន្តែដល់ពេលសន្យាមិនឃើញក្រុមហ៊ុនបញ្ជូនពួកខ្លួនទៅធ្វើការនៅប្រទេសអូស្ត្រាលី ទើបបងប្អូនពលករបានដាក់ពាក្យប្ដឹងទៅស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចំណាត់ការរឿងឆរបោកនេះតាមផ្លូវច្បាប់៕
ដោយ ៖ ឈៀង ថារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់