ព័ត៌មានជាតិ
បុរសម្នាក់បើកម៉ូតូកោងរេចង្កូតទៅប៉ះរថយន្តធំ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
បន្ទាយមានជ័យ ៖ បុរសម្នាក់បានបើកម៉ូតូដល់ផ្លូវកោងរេចង្កូតទៅប៉ះរថយន្តធំបណ្តាលឲ្យម៉ូតូដួលបោកទៅថ្នល់ជាតិបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ត្រង់កន្លែងកោងនៃវិថី៧មករា នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១៦ខែមករា ឆ្នាំ២០២១ ក្នុងទីប្រជុំជនលើកំណាត់ផ្លូវខេត្ត វិថីមករា ត្រង់ចំណុចមុខប៉ុស្តិ៍យាមប្រជាការពារភ្នំបាក់ ស្ថិតភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូហុងដាសេ125 ពាក់ស្លាកលេខ1D-2517បន្ទាយមានជ័យ បើកពីលិចទៅកើតល្បឿនលឿនលុះបើកមកដល់ផ្លូវកោងស្រាប់តែរេចង្កូតបើកទៅប៉ះរថយន្តធន់ធំ ពាក់ស្លាកលេខ3A-7498ព្រះសីហនុនិងស្លាកលេខក្រោយ4A-0016បន្ទាយមានជ័យ ពីកើតមកលិចផ្ទុយគ្នាបណ្ដាលឲ្យម៉ូតូដួលបោកមនុស្សទៅលើថ្នល់ជាតិបណ្ដាលឲ្យស្លាប់ម្នាក់ ភេទប្រុស ជាអ្នកបើកបរម៉ូតូនិងរបួសធ្ងន់ម្នាក់ភេទប្រុស ជាអ្នករួមដំណើរអ្នកទាំង២មិនស្គាល់ឈ្មោះ។
នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មូលហេតុម៉ូតូបើកក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រកាន់ស្តាំ។ ចំណែកអ្នកបើករថយន្តធំត្រូវបានគរបាលឃាត់ខ្លួននិងព្រូ រថយន្តមកការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ.ចំណែកសពនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងអ្នករបួសបញ្ជូនទៅពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ