Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិតម្នាក់ ទម្លាយអត្តសញ្ញាណពិតរបស់ James Jirayu ពេលជួបក្រៅឆាកសម្ដែង

បានផុស

នៅ

អ្នកលេងអ៊ីនធឺណិតម្នាក់បានបង្ហោះរូបភាពនិងទម្លាយអត្តចរិតពិតរបស់តារាសម្ដែងប្រុស James Jirayu ខ្ទេចគ្មានសល់ថា លោកគឺជាមនុស្សរីករាយនិងមិនចេញឆ្មើងឆ្មៃជាមួយអ្នកគាំទ្រឬនរណាម្នាក់ទេ ខណៈពេលដែលខ្លួនដើរ​ជួបនៅក្រៅ​ឆាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​លេង​អ៊ីនធឺណិតរូបនេះ​បាន​បង្ហោះ​សារ​បង្ហាញ​ពី​គំនិត​របស់​គាត់ ប្រាប់ពីភាពគួរឲ្យ​ស្រលាញ់របស់ James ដោយនិយាយថា James គួរឲ្យស្រលាញ់ណាស់។ កាល​ពី​ម្សិល​មិញមាន​អ្នក​គាំទ្រ​ម្នាក់​ដែល​បាន​ទៅ​ឈរ​លើក​ទឹក​ចិត្ត​គាត់។ នាង​បាន​សុំ​ឲ្យអ្នក​រាល់​គ្នា​ថត​រូប​គូជាមួយគាត់​គ្រប់​គ្នា។ មនុស្សរាប់រយនាក់ដែលថត ហើយអ្នកថតរូបគឺជានាងផ្ទាល់ និងថែមទាំងយក​មក​បង្ហោះ​រូប​មនុស្ស​គ្រប់​គ្នា​លើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួនថែមទៀត។

យ៉ាងណាមិញបន្ទាប់ពីបានដឹងអត្តចរិតពិតរបស់តួឯកប្រុសក្នុងរឿង “សុភាពបុរស Juthathep” មនុស្ស​ជា​ច្រើន​សរសើរ​ពី​ភាព​គួរ​ឲ្យ​ស្រលាញ់​របស់ James នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ស្របពេលដែលមហាជនមួយចំនួនក៏ពោលសរសើរពីភាពថ្លៃថ្នូររបស់លោកដូចគ្នាថា មិនថាក្រៅឆាកឬក្នុង លោកគឺជាមនុស្សបែបនេះ មិនក្រអឺតក្រទម ឬតម្លើងអាងខ្លួនជាតារាល្បីនោះទេ។ ជាពិសេស James ក៏ជាបុគ្គលចេះជួយយកអាសារអ្នកសិល្បៈដូចគ្នាផងដែរ ប្រសិនបើមានការលំបាកណាមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយជួបលើកដំបូង អ្នកគាំទ្រមួយក្រុមទម្លាយថា Aum នៅក្រៅមិនដូចក្នុងកាំម៉េរានោះទេ

ចុចអាន៖អ្នកគាំទ្រទទូចឲ្យ Bella និង James ក្លាយជាដៃគូសម្ដែងភាពយន្តជាមួយគ្នាម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម