Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច គឺបណ្ដាប្រទេសនានានៅលើពិភពលោកជួបប្រទះដូចគ្នា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច គឺបណ្ដាប្រទេសនានានៅលើពិភពលោកជួបប្រទះដូចគ្នា មិនមែនមានតែកម្ពុជាមួយនោះឡើយ។ ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ជាង ៦ពាន់នាក់ កាលពីព្រឹកថ្ងៃទី ៣០ ខែមីនានេះ។    

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមគណបក្សនយោបាយជ្រុលនិយម នឹងប្រើប្រាស់សារនយោបាយរបស់ពួកគេ ជុំវិញបញ្ហាអន់ថយនៃសេដ្ឋកិច្ចកម្ពុជា ខណៈដែលសេដ្ឋកិច្ចសកលកំពុងមានបញ្ហា។ «រឿងទាក់ទិនជាមួយនឹងសេដ្ឋកិច្ចសកលនេះ កំពុងមានបញ្ហា ហើយនៅក្នុងពេលសេដ្ឋកិច្ចកំពុងមានបញ្ហាពួកគណបក្សនយោបាយ ដែលជ្រុលនិយមគឺនឹងប្រើប្រាស់ថា ភាពអន់ថយនៃសេដ្ឋកិច្ចកម្ពុជា ពួកគេនឹងប្រើប្រាស់ក​ន្លែងហ្នឹង ចាំឲ្យច្បាស់អាកន្លែងហ្នឹង»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្ដេច នឹងពន្យល់ជាបន្តបន្ទាប់ទៅលើបញ្ហា នៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនេះ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងខ្ញុំត្រូវតែពន្យល់ ហើយខ្ញុំនឹងស្រែកនូវក្នុងការពន្យល់ជាបន្តបន្ទាប់ សេដ្ឋកិច្ចសកលវាធ្លាក់ចុះគ្រប់តែប្រទេសហ្នឹង ប៉ុន្តែគេមិនបានលើកអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច នៃបណ្ដាប្រទេសដទៃទេ គេលើកតែពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់កម្ពុជាតែប៉ុណ្ណោះ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា​ ក្រុមគណបក្សប្រឆាំងជ្រុលនិយម​ តែងតែយកបញ្ហាវិបត្តិសកលមកវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយពួកគេមិនបាននិយាយអំពីវិបត្តិដែលកើតឡើងជារួមនៅលើពិភពលោកឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនមានបញ្ហាដួលរលំធនាគារនោះឡើយ បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកលក៏ដោយ។ ក្នុងនោះដែរ សម្ដេចសង្ឃឹ​ម​ថា ពិភពលោក នឹងរិះរកគ្រប់វិធីសាស្រ្ដគ្រប់គ្រង នៃបញ្ហាសេដ្ឋកិច្ចចំពោះមុខនេះ ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៦ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម