ជីវិតកម្សាន្ដ
តារាប្រុសចាស់វស្សា Nirut ទម្លាយមូលហេតុមិនចូលនិវត្តន៍ ទោះមានវ័យជ្រេស្មើលោកតា
ត្បិតថាមានវ័យជ្រេហើយក្ដី ប៉ុន្តែតារាប្រុសសម្ដែងជើងចាស់លោក Nirut Sirijanya មិនទាន់គិតចង់ចូលនិវត្តន៍ពីពិភពសិល្បៈនូវឡើយទេ ដោយថា ទាល់តែលែងមានអ្នកណាឈប់ជួលលោកឲ្យសម្ដែងទៀត។

នៅក្នុងព្រឹត្តិការណ៍មួយអ្នកសារព័ត៌មានបានសួរសុខទុក្ខលោក ហើយក៏ឈានដល់ការជជីកសួរពីអាជីពសម្ដែងបច្ចុប្បន្ននេះលោក Nirut Sirijanya បានឆ្លើយថា ក្នុងអំឡុងពេលនេះ លោកនៅតែមានកម្លាំងដើម្បីបន្តធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តដដែល។ លោកបន្ថែមទៀតថា “ខ្ញុំមិនទាន់គិតពីការចូលនិវត្តន៍នៅឡើយទេ ទោះបីជាខ្ញុំមានអាជីវកម្មផ្ទាល់ខ្លួនត្រូវធ្វើក៏ដោយ។ ប៉ុន្តែនឹងឈប់សម្ដែងតែពេលគ្មានអ្នកណាជួលខ្ញុំប៉ុណ្ណោះ ហើយបើគ្មានអ្នកណាជួលឲ្យសម្ដែង ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ ថែសួននៅខេត្តចាន់ថាបុរី”។
ជាមួយគ្នានោះដែរ ក្រុមអ្នកសារព័ត៌មានក៏បានសួរពីវិធីថែទាំសុខភាពឲ្យនៅតែរឹងមាំ ខណៈឃើញតារាចាស់វស្សារូបនេះនៅតែមានសុខភាពល្អនៅពេលដែលលោកជិតឈានចូលអាយុវ័យ ៨០ ឆ្នាំហើយ។ លោក Nirut ឆ្លើយមិនបង្អង់យូរថា មិនមានអាថ៌កំបាំងអ្វីពិសេសទេ គ្រាន់តែដាក់វិន័យក្នុងការហាត់ប្រាណជាប្រចាំថ្ងៃប៉ុណ្ណោះ។

តួប្រុសដែលគេនិយមឃើញលោកសម្ដែងជាតួឪពុកឬលោកតា បានចាប់អាជីពមួយនេះក្នុងឧស្សាហកម្មជាច្រើនទសវត្សរ៍មកហើយ។ លោកបានឈ្នះពានរង្វាន់រាប់មិនអស់ ក្រោយចំណាយពេលពេញមួយជីវិតក្នុងអាជីពសម្ដែង តារាសម្ដែងវ័យចំណាស់ Nirut នៅតែមានស្នាដៃជូនដល់ជូនអ្នកគាំទ្រ និងតែងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជានិច្ចកាល មិនដែលអាកខានមុខម្ដងណាឡើយ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រទទូចឲ្យ Bella និង James ក្លាយជាដៃគូសម្ដែងភាពយន្តជាមួយគ្នាម្ដងទៀត
ចុចអាន៖អ្នកលេងអ៊ីនធឺណិតម្នាក់ ទម្លាយអត្តសញ្ញាណពិតរបស់ James Jirayu ពេលជួបក្រៅឆាកសម្ដែង

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច