Connect with us

ព័ត៌មានជាតិ

រដ្ឋចំណេញប្រាក់២០០លានរៀល ក្នុងគម្រោងដេញថ្លៃធ្វើផ្លូវបេតុងអាមេ៥ខ្សែក្នុងស្រុកព្រៃ​ឈរ​

បានផុស

នៅ

ពលរដ្ឋសប្បាយចិត្តបន្ទាប់ពីរដ្ឋបាលស្រុកបានរៀបចំគម្រោងដេញថ្លៃផ្លូវបេតុងចំនួន៥ខ្សែ ក្នុង៥ឃុំ ដែលធ្វើឡើងនៅ​សាលប្រជុំនៃសាលាស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ។ ការដេញប្រកបដោយភាពរលូនគួរសម មានលក្ខណៈប្រគួតប្រជែង និងលក្ខណៈទីផ្សារសេរី ទិដ្ឋភាពបែបនេះរដ្ឋត្រូវចំណេញលុយ ហើយសង្ឃឹមថា ពលរដ្ឋនឹងទទួលបានផ្លូវប្រកបដោយគុណភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ បានថ្លៃថា គម្រោងផ្លូវបេតុងចំនួន៥ខ្សែ មានឃុំ (បារាយណ៍ ជ្រៃវៀន ល្វា មៀន និងត្រពាំងព្រះ) មានប្រវែងសរុបជាង២គីឡូម៉ែត្រ ដែលបានដាក់ឲ្យដេញថ្លៃប្រកប​ដោយតម្លាភាព ក្នុងតម្លៃទឹកប្រាក់សរុបជិត១ពាន់៣០០លានរៀលនោះ ហើយទឹកប្រាក់ដែលត្រូវដេញបានតម្លៃសរុប១ពាន់១០០លានរៀល ឃើញថា រដ្ឋចំណេញ២០០លានរៀល ។ ម្ចាស់គម្រោងក្រោយពីដេញបានត្រូវធ្វើផ្លូវទៅតាមបទដ្ឋានបច្ចេកទេសប្រកបដោយគុណភាព ងាយស្រួលពលរដ្ឋក្នុងការអាស្រ័យផលលើផ្លូវនេះ។

លោកអភិបាលបានសំណូមពរឲ្យអ្នកព័ត៌មានចុះផ្សាយឲ្យបានត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈពិតប្រាកដ ព្រោះការដេញថ្លៃនេះ គ្មានការលាក់លៀម សេរីយុត្តិធម៌ តម្លាភាព ហើយយើងជាអ្នកសង្កេតការណ៍ តាមដានទាំងអស់គ្នា ក្នុងទិសដៅរួមចំណែកអភិវឌ្ឍន៍មាតុភូមិយើងឲ្យបានប្រសើរឡើង ។

លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា ការដេញថ្ងៃនេះឃើញថា មានលក្ខណៈល្អប្រសើរ ទោះបីមានការខ្វះចន្លោះប្រហោងតិចតួច តែអាចទទួល យកជាការបាន ។ នៅថ្ងៃទី១៨ខែមេសា ខាងមុខក្រុមហ៊ុនដេញបាន ត្រូវមកចុះកិច្ចកុងត្រាជាផ្លូវការដើម្បីអនុវត្តគម្រោងនេះឲ្យបានប្រសើរ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម