វប្បធម៌ ជំនឿ
អេពិកអាត បង្ហាញរបាំសហសម័យ ៣ បង្កប់អត្ថន័យ សមត្ថភាពជនមានពិការភាព
លោកស្រី អុន សុខនី ប្រធានគណៈកម្មាធិការ មហោស្រពសិល្បៈខេត្តកំពត និងជានាយិកាប្រចាំប្រទេស របស់ អេពិកអាត បានឱ្យ កម្ពុជាថ្មី ដឹងថា នៅក្នុងព្រឹត្តិការណ៍ មហោស្រពសិល្បៈខេត្តកំពត ឆ្នាំ២០២៣ ក្រុមសម្តែង អេពិកអាតអីនខោនធើ នឹងសម្តែង របាំសហសម័យចំនួន ៣ មានចំណងជើង “របាំក្រមា” “សមត្ថភាព” និង “ដូច ដូចគ្នា” ដែលការសម្តែងសុទ្ធសឹងតែមានន័យបង្កប់តាមរយៈរបាំ។

លោកស្រី អុន សុខនី បញ្ជាក់ថា៖ “ដូចជាការ “ការសម្តែងក្រមា” គឺបង្ហាញអំពីប្រវត្តិរបស់ក្រមាដែលពាក់ពន្ធ័ជាមួយនឹងការរស់នៅរបស់មនុស្សជាតិ, ការសម្តែង “សមត្ថភាព” គឺបង្ហាញសមត្ថភាពផ្សេងៗគ្នារបស់ជនដែលមានពិការភាព ដែលពួកមានសិទ្ធិដូចគ្នា និងសមត្ថភាពដូចគ្នា ដូចជនមិនមានពិការភាពដែរ ចំណែកការសម្តែងចុងក្រោយ “ដូច ដូចគ្នា” គឺចង់និយាយពីភាពកម្រ និងសមត្ថភាពចម្រុះរបស់មនុស្សមិនថា អ្នកមានពិការភាព រឺមិនមានពិការភាព ពួកយើងមានសិទ្ធិដូចគ្នា ប្រាថ្នាចង់បានសេចក្តីសុខ និងរីកចម្រើនដូចគ្នា ហើយបង្ហាញពីភាពអស្ចារ្យ នៃភាចម្រុះរបស់មនុស្សជាតិ និងការងាររួមគ្នាបែបបរិយាបន្ន”។

តំណាងឱ្យក្រុមគណៈកម្មាធិការទាំងមូល លោកស្រី អុន សុខនី លើកឡើងថា លោកស្រី ពិតជាមានអារម្មណ៍រីករាយ និងរំភើបក្រៃលែងដែលយើងបាននាំមហោស្រពសិល្បៈខេត្តកំពតត្រឡប់មករិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលបីឆ្នាំកន្លងមក ដោយសារបង្ការការរាតត្បាតជំងឺ កូវីដ-១៩។

លោកស្រី អុន មានប្រសាសន៍បន្តថា៖ “កំពតជាខេត្តមានសក្កានុពលខ្ពស់ ទាំងវិស័យ ទេសចរណ៍ និងភាពសម្បូរបែបផ្នែក សិល្បៈ និងវប្បធម៌។ មហោស្រពខេត្តកំពត ជាផ្នែកមួយ ដ៏សំខាន់ដើម្បី រួម ចំណែកលើវិស័យទេសចរណ៍ និងលើកម្ពស់សិល្បៈវប្បធម៌ តាមរយៈ ការបង្ហាញ ស្នាដៃ ដ៏ប៉ិន ប្រសប់ និងច្នៃប្រឌិតរបស់សិល្បករ មិនតែប៉ុណ្ណោះលើក កម្ពស់ សិល្បៈវប្បធម៌តាមបែប រិយាបន្ន ទាំងសិល្បករមាន និងមិនមានពិការភាព។ ពីព្រោះសិល្បករ សិល្បៈគ្រប់ទម្រង់ និងវប្បធម៌ គឺជាបេះដូង របស់ប្រទេសជាតិ”។

គួរបញ្ជាក់ថា សិល្បករ ការិនីមានពិការភាព គឺអ្នកខ្លះពិការជើងប្រើរទេះរុញ អ្នកខ្លះពិការថ្លង់គ អ្នកខ្លះពិបាកនិយាយ ឬនិយាយមិនច្បាស់ និងអ្នកខ្លះពិការឆ្អឹងក គឺឆ្អឹងករបស់គាត់វៀច ប៉ុន្តែពួកគាត់មានសមត្ថភាពពិសេស ដែលបានទទួលស្គាល់ទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកហើយ។ មហោស្រពសិល្បៈខេត្តកំពត ឆ្នាំ២០២៣ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ថ្ងៃទី១ ខែមេសា ២០២៣។

កម្មវិធី ៣ថ្ងៃនេះ នឹងបង្ហាញស្នាដៃ សិល្បៈដែល មាន ទេពកោសល្យផ្សេងៗដូចជា សិល្បៈ បុរាណ សហសម័យ ការប្រគុំឥន្រ្តី ភ្លេងខ្មែរ របាំ និងគំនូរ ព្រមទាំងការប្រគំតន្រ្តីរបស់ អ្នកសិល្បៈល្បីឈ្មោះ យុន យង, ក្រុមស្ត្រី ស្គរធំ មាធា, ក្រុមសម្តែងសហសម័យ អេពិកអាតអីនខោនធើ របស់ អេពិអ (Epic Arts), ក្រុមសម្តែសិល្បៈបុរាណពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមសម្តែងសិល្បៈពី ផ្ទះយុវវ័យ និងវប្បធម៌ (MJC), ក្រុមសម្តែងភ្លេងបុរាណប្រពៃណី វិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែ (KCDI) និងក្រុមសម្តែង ភូមិកុមារ និងចាប៉ីដងវែង៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា