Connect with us

ជីវិតកម្សាន្ដ

ថ្មីទៀតហើយ ! មេតុងទីនហាយសូរ ម៉ាដាមយ៉ូ ត្រូវកូនតុងទីនជិត១០០នាក់តាមទាលុយសរុបជាង​១​លានដុល្លារ

បានផុស

នៅ

នេះជារឿងកើតឡើងថ្មីមួយទៀតហើយទាក់ទងករណីនៃការលេងតុងទីនក្រោយអ្នកលេងតុងទីនជិត១០០នាក់កំពុងប្រកាសឡាំប៉ាស្វែងរកតាមទាលុយពីអ្នកលក់អនឡាន និងជាមេតុងទីនហាយសូរដែលគេស្គាល់ថា ជាម៉ាដាមយ៉ូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានកំពុងនឹងកើតឡើងជាបន្តបន្ទាប់ស្របពេលដែលមានកូនតុងទីនជាច្រើននាក់បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយទម្លាយថា ស្រ្តីអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាមយ៉ូ កំពុងគេចខ្លួនមិនព្រមដោះស្រាយរឿងលុយតុងទីនដល់កូនៗ (អ្នកលេងតុងទីន)ឡើយ។ ជុំវិញការទម្លាយនេះមិនទាន់មានប្រតិកម្មពីមេតុងទីន​ហាយ​សូរ ម៉ាដាមយ៉ូ នៅឡើយទេ។

ដោយឡែកងាកមកចាប់អារម្មណ៍តាមរយ:ការបង្ហោះសារនៅលើបណ្តាញសង្គមដែលពួកគេអះអាងថាជាអ្នករងគ្រោះ(អ្នកលេងតុងទីន)បានបង្ហោះភ្ជាប់រូបភាព និងខ្លឹមសារថា មេតុងទីនហាយសូរ Maadaam Yoo រៀបគម្រោងបោកកូនតុង​ទីនផែនការមួយគ្រួសារសុំពេលដោះស្រាយតែអាលូវរើផ្ទះសេងហាងចោល ប្លុកអាខោនទាំងប្តី-ប្រពន្ធបាត់ស្រមោលផ្អើលម៉ោង២និង០០នាទីទៀបភ្លឺរង់ចាំដំណោះស្រាយកូនរងគ្រោះជិត១០០នាក់ សរុបទឹកលុយ១លានដុល្លារជាងឥលូវ អត់ចេញដោះស្រាយទាក់ទងលែងបាន ។

ប្រភពនោះបានបន្តថា ពិសេសជាងនឹងរៀបគម្រោងផ្សំគំនិតមានប្តីប្រពន្ធ ម្តាយបង្កើត ឪពុក ប្អូនប្រុស ប្អូនថ្លៃ សរុបរួមបោកទាំងក្រុមមកទល់ពេលនេះស្ងាត់បាត់ដំណឹងរកមិនឃើញ ២នាក់ប្តីប្រពន្ធនេះឈាមត្រជាក់ណាស់។ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Madaam Ly បានបង្ហោះដែរថា ជួយចេញមុខមកដោះស្រាយរឿងលុយខ្ញុំផងកុំយកលុយគេទៅហៃ​សូហ៊ឺហា រួចគេចមុខបាត់ចឹងអី មកដោះស្រាយតាមផ្លូវច្បាប់ យកលុយគេទៅរាប់លានដុល្លារគិតថាគេចមុខបានមួយជីវិតមែន? សុំជួយស៊ែអោយគាត់បានឃេីញផង។

ចំណែកនៅលើទំព័រផេកផ្សារធម្មជាតិកសិករខ្មែរក៏បានទម្លាយនៅរសៀលថ្ងៃទី៣០ ខែមីនានេះដែរថា Maadam yoo ធ្លាប់តែល្អទំនួលខុសត្រូវឥលូវដោយសារទឹកលុយ បោកកូនរាប់លានដុល្លាររួមទាំងខ្ញុំ ដល់ថ្ងៃដេញអេដមីនតុងទីន left group មេតុងទីនបិទអាខោនបាត់អ្នកដេញមុនមានអី ណាស់តែខ្ញុំបង់អោយទៀងតែមិនទាន់ដល់ថ្ងៃដេញផងគេបោកបាត់ព័ត៌មានលេចឮដីនៅកណ្តាលខេត្តប្លង់ធំៗសុទ្ធតែ ម៉ាដាមយ៉ូ ទៅទិញភាពលោភលន់នាំអោយមនុស្សបាត់ភាពជាមនុស្សក្លាយជាសត្វតិរច្ឆានយកលុយទៅសោយសុខ លុយបានមកពីញេីសឈាមក្តៅក្រហាយ។

ប្រភពបានបន្តថា កូនបង់ធម្មតាតែអ្នកដេញបានគេឆ្លេីយថា ដោយសារមេមានបញ្ហាគាត់សម្រាលកូនហេីយមកដោះស្រាយជូនវិញឥលូវប្លុកអស់ហេីយអាខោនប្តីប្រពន្ធមួយគ្រួសារសម្តីឡូយសុទ្ធតែកុំប្រៀបគាត់នឹងចែកា គាត់ឭប្រភេទមនុស្សខុសគ្នាខុសមែនខុស ត្រង់គាត់មិនទាន់ដេកគុកតែចែកាកំពុងនៅក្នុងគុកហេីយបង្កេីតភាពយន្តខ្នាតខ្លីឌឺដងមេដែលក្ស័យធន់ ឥលូវ គាត់មិនបានក្ស័យធន់ទេ គឺវេចលុយរត់តែម្តង ។

ប្រភពខាងលើបន្ថែមថា មេរៀនឃេីញហេីយច្បាប់ស្រុកខ្មែរឃ្លាតកូនចូលគុក កូនយំស្រែករកម្តាយគួរអោយសង្វេកសង្ឃឹមថា បងមិនបណ្តោយអោយកូនបងគួរអោយមហាជនសង្វេកដូចមេដែលបងធ្លាប់ដៀល ដៀមដាមលែបខាយចុះបងចេញមកសងលុយដោះស្រាយលុយហ្នឹងទោះបងជឿច្បាប់ស្រូបទាញចក្រវាឡយ៉ាងណាតែបាបកម្មនៅតែមានចូលគុកហេីយ ត្រូវចេញទៅទូលលុយគេរាប់សិបពាន់ឆ្នាំណាបង។ ជុំវិញរឿងរ៉ាវនេះមិនទាន់អាច់សុំការបំភ្លឺពីមេតុងទីន ម៉ាដាមយ៉ូ បាននៅឡើយទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទីutes មុន

អាន វិសាល ក្នុងគ្រាមានបញ្ហាជាតិពុលក្នុងថ្លើម ឆ្លៀតដាស់តឿនមហាជនឱ្យប្រយ័ត្នចំពោះសុខភាព កុំឱ្យដូចខ្លួន

កីឡា៩ នាទីutes មុន

តេជោលីគ​ចាប់​ផ្តើម​ថ្ងៃ​ស្អែក នឹង​កាន់​តែ​កក្រើក​ជាង​ឆ្នាំ​មុន

សន្តិសុខសង្គម២០ នាទីutes មុន

ឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្តិ៍ ក្រោយផឹកស៊ីក្នុងហាងវាយគ្នាឯង

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

ព្រះនាងតូច និង ល្អហួស រួមគ្នាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

Sokha Hotels

ព័ត៌មានពេញនិយម