ព័ត៌មានជាតិ
មេសហជីព ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករព្យួរកិច្ចសន្យាការងារ
កម្មករ-និយោជិត ដែលធ្វើការងារនៅរោងចក្រក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ចាប់ពីខែមេសាទៅ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងនិយោជក។ ទាក់ទងនឹងការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលជួយឧបត្ថម្ភកម្មករ-និយោជិត ត្រូវបានព្យួរកិច្ចសន្យាការងារនេះ មេសហជីពមួយរូប បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់កម្មករ-និយោជិត គ្រប់កាលៈទេសៈទាំងអស់។
លោក ឡុង សុផាត ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣០ ខែមីនានេះថា ក្នុងនាមជាមេសហជីពមួយរូប លោកថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់កម្មករ-និយោជិតគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងបរិបទនៃវិបត្តិសកលនេះតែម្ដង។
លោក ឡុង សុផាត មានប្រសាសន៍បែបនេះថា «ទាក់ទងនឹងការជួយអន្តរាគមន៍ដល់កម្មករ-និយោជិត ដែលព្យួរកិច្ចសន្យាការងារ នៅក្នុងវិបត្តិសកលចាប់ពីមេសាតទៅនេះ ខ្ញុំមើលឃើញថា គឺជាការជួយសម្រាលបន្ទុក នៃការលំបាករបស់បងប្អូនកម្មករ-និយោជិតរបស់យើង ដែលត្បិតថា ការជួយនេះមិនអាចរ៉ាប់រងបាន នូវតម្រូវការជីវភាពរស់នៅរបស់កម្មករយើង ប៉ុន្តែបានជួយចូលរួមកាត់បន្ថយការលំបាករបស់ពួកគាត់បានមួយផ្នែក»។
ជាមួយគ្នានេះ ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជារូបនេះ បានឲ្យដឹងថា សម្រាប់រោងចក្រដែលលោកគ្រប់គ្រងចំនួន ១០០រោងចក្រ គឺមានចំនួន ៦រោងចក្រ បានព្យួរកិច្ចសន្យាការងារកម្មករ-ជិយោជិតជាង ២ពាន់នាក់។ លោក ឡុង សុផាត សង្ឃឹមថា បញ្ហាព្យួរកិច្ចសន្យាការងាររបស់កម្មករ-ជិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ដោយសារវិបត្តិសកលនេះ នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗខាងមុខនេះ ហើយកម្មករ-និយោជិត នឹងអាចមានការងារបំពេញលេញឡើងវិញ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ បានឲ្យដឹងថា កម្មករ-និយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ នឹងត្រូវទទួលប្រាក់ឧបត្ថម្ភ ដូចខាងក្រោម៖
-ចំនួន ២០ដុល្លារពីរាជរដ្ឋាភិបាល និងចំនួន ១៥ដុល្លារពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃ។
-ចំនួន ៤០ដុល្លារពីរាជរដ្ឋាភិបាល និងចំនួន ៣០ដុល្លារពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ទៅ ១ខែ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់ចេញនូវការណែនាំបែបនេះ បន្ទាប់ពីមានអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករ-និយោជិត និងធានានូវស្ថិរភាពអាជីវកម្មរបស់រោងចក្រ ដែលមានការថមថយច្រវាក់ផលិតកម្ម ក្នុងបរិបទនៃវិបត្តិសកល៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់