Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនដល់ជាង ៣០នាក់ ក្នុងហេតុការណ៍ឆេះស្រឡាង នៅ ហ្វីលីពីន

បានផុស

នៅ

មនុស្សកើនដល់ ៣១នាក់ហើយ ក្នុងនោះមានទាំងទារកអាយុ ៦ខែម្នាក់ផងដែរ បានស្លាប់ និង ២៣០នាក់ទៀត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះស្រឡាងមួយគ្រឿង នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីគ្រោះមហន្តរាយឈ្មោះ Nixon Alonzo បាននិយាយថា ស្រឡាង Lady Mary Joy 3 កំពុងធ្វើដំណើរចេញពីទីក្រុង Zamboanga លើកោះ Mindanao ឆ្ពោះទៅកាន់កោះ Jolo ក្នុងខេត្ត Sulu នៅពេលភ្លើងឆាបឆេះ ជាហេតុជំរុញឲ្យអ្នកដំណើរ លោតចុះពីស្រឡាង។

ក្រុមអ្នកជួយសង្គ្រោះ រួមទាំងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងអ្នកនេសាទផងដែរ បានជួយសង្គ្រោះអ្នកដំណើរចំនួន១៩៥នាក់ និងនាវិក៣៥នាក់។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបញ្ជាក់ថា អ្នក​ស្លាប់​ភាគ​ច្រើន​បាន​លង់​ទឹក ហើយ​ត្រូវគេ​រក​ឃើញ​នៅ​សមុទ្រ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេ​មិន​ដឹង​ថាតើ​ភ្លើងបានឆាប​ឆេះ​ដោយ​របៀប​ណា​នោះ​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស្រឡាងដឹកមនុស្ស២៥០នាក់ ត្រូវភ្លើងឆាបឆេះនៅ ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម