Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សាសន្តិសុខកូរ៉េ លាលែងពីតំណែង ជុំវិញការអញ្ជើញ BLACKPINK ឱ្យទៅសម្ដែងនៅសេតវិមាន

បានផុស

នៅ

បណ្ដាញអ៊ីនធឺរណិតកូរ៉េខាងត្បូងកំពុងជជែកវែកញែកគ្នាយ៉ាងក្តៅគគុក បន្ទាប់ពីលោក Kim Sung Han ទីប្រឹក្សាសន្តិសុខជាតិលាលែងពីតំណែង ពាក់ព័ន្ធនឹងការអញ្ជើញ BLACKPINK ឱ្យទៅសម្តែងក្នុងពិធីជប់លៀង នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ ជំទាវទីមួយ Jill Biden បានផ្តល់សំណើអញ្ជើញក្រុម BLACKPINK ស្នើសុំឱ្យសម្តែងជាមួយតារាចម្រៀង Lady Gaga ក្នុងពិធីជប់លៀងថ្នាក់រដ្ឋ ដែលលោកប្រធានាធិបតី Biden គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៅពេលលោកប្រធានាធិបតីកូរ៉េ Yoon នឹងធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន នៅខែមេសាខាងមុខ។

នៅក្នុងកម្មវិធីព័ត៌មានទូរទស្សន៍មួយលាតត្រដាងថា ខណៈមន្ត្រីជាច្រើននៅក្នុងជួររដ្ឋាភិបាលដឹងអំពីសំណើជំទាវទីមួយ Jill Biden លោកប្រធានាធិបតីបែរជាមិនត្រូវបានជូនដំណឹងនោះទេ ហើយនៅពេលលោក​ដឹង​ដំណឹង​នេះក្រោយគេ ​លោកទំនងជាខឹង​សម្បារ។

ទោះជាយ៉ាងណា របាយការណ៍បានអះអាងដែរថា ការលាលែងតំណែងរបស់ទីប្រឹក្សាសន្តិសុខ ប្រហែលមិនមែនមកពីករណីការខឹងសម្បាររបស់ប្រធានាធិបតីឡើយ ​ព្រោះលោក Kim Sung Han បានលាលែងពីតំណែងកាលពីម្សិលមិញ ក្នុងទម្រង់នៃការលាលែងដោយស្ម័គ្រចិត្ត។

ជាមួយគ្នានោះ សេចក្ដីរាយការណ៍ពីទូរទស្សន៍បានបញ្ចប់ថា ប្រសិនបើមន្ត្រីត្រូវលាលែងពីតំណែង ដោយសារបញ្ហាជាមួយ K-Pop មែននោះ វាជាដំណោះស្រាយមិនល្អនោះទេ ហើយវានឹងឆ្លុះបញ្ចាំងយ៉ាងអាក្រក់អំពីរដ្ឋាភិបាល។ យ៉ាងណាក្ដី រឿងពិតមិនទាន់មាននរណាទម្លាយច្បាស់ការណ៍នៅឡើយទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ BLACKPINK កំពុងពិចារណាការសម្ដែង នៅឯពិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden

ចុចអាន៖ Billie Eilish ផ្លាស់ចេញពីគ្រួសារ ទៅរស់នៅផ្ទះតម្លៃជាង ២លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

សន្តិសុខសង្គម២ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង​ ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន

ព័ត៌មានជាតិ១០ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ធ្នូ  

ព័ត៌មានជាតិ១២ នាទីutes មុន

​Royal Group Funds  នឹងកៀរគរទុន​២០០​លានដុល្លារតាមរយៈគម្រោងវិនិយោគរួម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម