ព័ត៌មានជាតិ
ក្រសួងអប់រំ លើកកម្ពស់គោលនយោបាយសាលាបៃតង ដើម្បីការអភិវឌ្ឍសុខភាពសិក្សា
ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា និងសហការីនៃនាយកដ្ឋានពាក់ព័ន្ធ បានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ប្រកួតប្រណាំងសាលាស្អាតក្នុងខេត្តបន្ទាយមានជ័យ ដែលផ្តោតជាពិសេសលើការអនុវត្តល្អនៃការផ្តល់ និងប្រើប្រាស់ទឹកស្អាតដើម្បីសុវត្ថិភាព និងការកសាងព្រមទាំងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធអនាម័យស្តង់ដា រួមមានបង្គន់អនាម័យ កន្លែងលាងដៃ និងការរៀបចំបរិស្ថានស្អាតក្នុងសាលារៀន និងសហគមន៍ ដែលស្ថិតក្រោមគម្រោងកម្មវិធីនៃអង្គការការីតាស នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

គម្រោងអភិវឌ្ឍន៍ បានអនុវត្តក្នុងចំណោមសាលារៀនចំនួន ៥៣ សាលា និងសាលាចំនួន២២ បានប្រតិបត្តិទទួលបានជោគជ័យវិវឌ្ឍក្លាយជាសាលាជ័យលាភីប្រែក្លាយពីចំណាត់ថ្នាក់ផ្កាយ សូន្យ (០)ទៅជាសាលាដែលមានចំណាត់ថ្នាក់ផ្កាយ ៣។

លោកស្រីបណ្ឌិត សឿ សុជាតា បានទទួលស្គាល់ និងលើកទឹកចិត្តឱ្យមន្រ្តីអប់រំទាំងអស់នៅទូទាំងខេត្ត ចូលរួមលើកកម្ពស់សុខភាពសិក្សា និងបន្តជំរុញការចូលរួមកាន់តែប្រសើរបន្ថែមទៀតការរៀបចំបរិស្ថានបៃតង អនាម័យស្អាត នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតនៅទូទាំងខេត្ត ព្រោះខ្លឹមសារ និងបទពិសោធន៍ដែលទទួលបានពីគម្រោងនេះ ពិតជាជួយកសាងទម្លាប់ល្អជូនដល់កុមារ និងយុវជនកម្ពុជាក្នុងការរក្សាបានអនាម័យល្អដើម្បីសុខភាព និងការអភិវឌ្ឍបរិស្ថានបៃតងល្អទាំងក្នុងគ្រឹះស្ថានសិក្សា និងបន្តទៅដល់សហគមន៍។

ទន្ទឹមនឹងនេះផលនៃគម្រោងនេះ ក៏ជាចំណែកដ៏វិសេសវិសាលដែលបានគាំទ្រដល់គោលនយោបាយអប់រំ ក៏ដូចជាការបំពេញសិទ្ធិមនុស្ស សិទ្ធិកុមារ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដែលមានសក្តានុពលពេញលេញឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោក ម៉ាក្ស គូលឃ្ល័រ Marc Gloekler ប្រធានអង្គការការីតាស្ស បានសន្យានឹងបន្តការអភិវឌ្ឍមូលដ្ឋានសាលាបៃតងបន្ថែមទៀតនៅក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តផ្សេងទៀតជាបន្តបន្ទាប់ទៅតាមលទ្ធភាព។

ចុងបញ្ចប់ លោកស្រីបណ្ឌិត សឿ សុជាតា បានកំណត់ថា ទីណាដែលមានគណៈគ្រប់គ្រងឈ្លាសវៃប្រកបដោយឆន្ទៈទទួលខុសត្រូវ មានគ្រូបង្រៀនល្អ បរិស្ថានស្រស់បំព្រង សិស្សពូកែ សហគមន៍កន្លែងនោះនឹងមានការអភិវឌ្ឍរុងរឿង៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?