Connect with us

ព័ត៌មានជាតិ

ផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ ចាប់ផ្តើម​សាងសង់​ស្រប​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ឡាវ

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​ព្រះវិហារ​ ការ​សាងសង់​ផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ​អាច​នឹង​ធ្វើ​ឡើង​ស្រប​នឹង​​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ប្រទេស​ឡាវ។

លោក គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​បាន​ឆ្លើយ​សំនួរ​របស់​កម្ពុជា​ថ្មី​ក្នុង​សន្និសីទ​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្តព្រះវិហារ​កាល​ពី​សប្តាហ៍​មុន​ថា ការ​​ស្ថាបនា​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ អាច​ធ្វើ​ភ្ជាប់​ជាមួយ​គម្រោង​សាងសង់​ស្ពាន​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

»ថ្មីៗ​នេះ​ខ្ញុំ​ក៏​បាន​ធ្វើ​ណើរ​ទៅ​ទីនោះ​ម្តង​ដែរ ឃើញ​ថា​បច្ចុប្បន្ន​​នៅ​ជា​ផ្លូវ​ដី​នៅឡើយ​»។ គម្រោង​អាច​ចាក់ជា​កៅស៊ូ​យ៉ាងណា ​អាច​នឹង​ធ្វើ​ឡើង​ស្រប​​គ្នា​ជាមួយ​​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ខេត្ត​ចំប៉ាសាក់​ប្រទេស​ឡាវ​»។

ទាក់ទងការ​​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ភ្ជាប់​ពី​កំពង់ស្រឡៅ​ទៅ​ខេត្ត​ចំប៉ាសាក់​ប្រទេស​ឡាវ នឹង​ចាប់ផ្តើម​នៅពេលណា? លោកអភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​គោលការណ៍រួចហើយ​ក្នុង​កម្រិត​បច្ចេកទេស តែ​មិន​ទាន់​សម្រេច ១០០% នោះទេ។​

បន្ថែម​ពីនេះ បើ​តាម​លោក​អភិបាល​ខេត្ត​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​​បាន​ចុះ​អនុស្សារណៈ​លើការ​ចរចា​កំណត់​ព្រំដែនរវាង​ប្រទេស​ទាំងពីរ និង​ជំរុញ​ឲ្យមាន​ការ​​បើក​ច្រកទ្វារព្រំដែន​​ឲ្យ​បាន​ច្រើនថែម​ទៀតលើខ្សែបន្ទាត់ព្រំដែន​ជាង ១៤០ គីឡូម៉ែត្រ។

ទឹកធ្លាក់សុភមិត្ត ឬទឹកជ្រោះព្រះនិមិត្ត ស្ថិត​នៅ​ជាប់​ខេត្ត​ចំនួន​ពីរ​របស់​កម្ពុជា និងខេត្តចំប៉ាសាក់​របស់ឡាវ។ ​មានទីតាំង​នៅ​​តាម​បណ្តោយ​ដងទន្លេមេគង្គក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឬឃុំកំពង់ស្រឡៅ ​២ ស្រុកឆែប ខេត្តព្រះវិហារ ព្រំប្រទល់ជាប់គ្នា​រវាង​ខេត្ត​ស្ទឹងត្រែង និងព្រះវិហារ និង​ជាមួយខេត្តចំប៉ាសាក់ប្រទេសឡាវ។

សម្រាប់ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ព្រះនិម្មិត អ្នកទេសចរ​អាចធ្វើដំណើរពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ ៩ ទៅកើតដល់​ហួស​សាលាស្រុកឆែប ក្នុងឃុំឆែប ២ រួចបត់ទៅជើងផ្លូវខេត្ត (ក្រាលគ្រួស) ពុះទ្រូងព្រៃព្រះរកាទៅជើងដល់ឃុំកំពង់ស្រឡៅ ១ បត់ទៅកើតនិងអគ្នេយ៍វិញចម្ងាយ ៨០គម ពីសាលាស្រុកឆែប និងពីខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ ៩ នេះដែរ ទៅលិចដល់ភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់រួចបត់ទៅជើងតាមផ្លូវខេត្តក្រាលគ្រួសចម្ងាយ ៣៧ គម នឹង​ទៅ​ដល់​រមណីយដ្ឋាន​​ដ៏​ស្រស់​ត្រកាលក្បែរ​បន្ទាត់​ព្រំដែន​កម្ពុជា-ឡាវ។

នៅទីនោះ​ក្រៅ​មាន​ការ​បម្រើ​សេវាពី​​បងប្អូនក្នុងសហគមន៍ ក៏​មានការ​វិនិយោគដោយក្រុមហ៊ុនបរទេសមួយបើក​ជា​រីសតសម្រាប់​ភ្ញៀវស្នាក់នៅ​និង​កម្សាន្ត​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម