ព័ត៌មានជាតិ
លោក ផុស សុវណ្ណ៖ អ្នកសារព័ត៌មានត្រូវចូលរួមរក្សាប្រយោជន៍ និងកិត្យានុភាពជាតិ និងប្រទេសនៅក្នុងតំបន់
មានប្រសាន៍នៅក្នុងវិធីវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាអ្នកសារព័ត៍មានក្នុងស្រុកមកពីខេត្តជាប់ព្រំដែនវៀតណាម មកកាន់ខេត្តកំពត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៍មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សម័យបច្ចុប្បន្នអ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយបង្ហាញអំពីសត្តានុពល សមិទ្ធិផលនៅក្នុងភូមិ-ឃុំ ឬខេត្តមួយ ហើយអ្នកសារព័ត៌មានមិនគួរមានចរិតសរសរព័ត៌មានលក្ខណៈជាន់ពន្លិចនោះឡើយ អ្នកសារព័ត៌មានត្រូវស្វែងរកប្រភពឱ្យបានគ្រប់គ្រាន់ដើម្បីថ្លឹងថ្លែងមុនផ្សព្វផ្សាយជាសាធារណៈ។
លោក ផុស សុវណ្ណ បានលើកឡើងថា បច្ចុប្បន្ននេះអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការបំផុសបង្ហាញពីទិដ្ឋភាពអត្តសញ្ញាណរបស់តំបន់ឬសង្គមមួយ។ ដូច្នេះអ្នកសារព័ត៌មានត្រូវគិតថ្លឹងថ្លៃដល់ប្រយោជន៍ និងកីឡានុភាពជាតិ និងប្រទេសនៅក្នុងតំបន់ផងបើយើងមុននឹងសរសេរផ្សាយ ជាពិសេសនោះត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។
លោកបានលើកឡើងបញ្ជាក់ថា អ្នកសារព័ត៌មានមិនត្រឹមតែអាចថែរក្សាប្រយោជន៍ និងកិត្យានុភាពមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង ខេត្ត ឬប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ អ្នកសារព័ត៌មានថែមទាំងអាចចូលរួមគិតគូរដល់ប្រយោជន៍មនុស្សជាតិទូទៅ និងប្រទេសនៅក្នុងតំបន់ផងដែរ តាមរយៈការផ្សព្វផ្សាយរឿង និងព័ត៌មានដែលត្រឹមត្រូវ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្ដាល និងទស្សនកិច្ចសិក្សាជូនអ្នកសារព័ត៌មានក្នុងស្រុកមកពីខេត្តជាប់ព្រំដែនវៀតណាម មកកាន់ខេត្តកំពត ត្រូវបានរៀបចំឡើងក្រោមគម្រោងរបស់មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានបន្ថែម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ