Connect with us

ជីវិតកម្សាន្ដ

មេតុងទីនហាយសូរ ម៉ាដាមយ៉ូ ឆ្លេីយតបរឿង​បោក​លុយរាប់លានដុល្លារ

បានផុស

នៅ

បន្ទាប់ផ្ទុះរឿងដ៏រសើប ខណ:អ្នកលេងតុងទីនជិត១០០នាក់បាននាំគ្នាប្រកាសឡាំប៉ាដោយស្វែងរកតាមទាលុយពីអ្នកលក់អនឡានល្បីឈ្មោះ និងជាមេតុងទីនហាយសូរដែលគេស្គាល់ថាជាម៉ាដាមយ៉ូ នោះ ស្រាប់តែមុននេះមេតុងទីនហាយសូរខាងលើបានឆ្លើយតបពាក់ព័ន្ធរឿងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារដែលត្រូវបានចែករំលែកបង្ហាញការឆ្លើយតបរបស់ ម៉ាដាមយ៉ូ បានលើកឡើងថា សារពី Madaam yoo ឆ្លើយតបទៅអ្នកដែលថាខ្ញុំបោកលុយកូនតុងទីនរាប់លានដុល្លារ ហើយសួរថា លុយទាំងអស់នោះបាត់ទៅណា?។ សារបានរៀបរាប់ថា ខ្ញុំបានបង្កេីតខ្សែតុងទីនដេញប្រចាំថ្ងៃ១០០ដុល្លារ ការ១៥ដុល្លារ, ២០០ដុល្លារ ការ៣០ដុល្លារ ,៣០០​ដុល្លារ ការ៤៥ដុល្លារ បេីគិតមកដល់ពេលនេះ គឺជិតមួយឆ្នាំហេីយ ហេីយខ្ញុំបានបង្កេីត system មួយដេីម្បីជួយដល់កូនដែលមានលុយមកលេង អាចស៊ីការបានរហូតដល់កេីប គឺនៅពេលដែលគ្មានអ្នកដេញការនៅក្នុងគ្រុបយេីងនឹងធ្វេីការចាប់ឆ្នោត ។ តែឈ្មោះអ្នកដែលចាប់ឆ្នោតបាន គាត់មិនយកក៏បានគឺអាចទុកដល់កេីប ហេីយមេសុខចិត្តយកកឈ្មោះនោះខាត់ជំនួសហេីយយកលុយនោះ ទៅដាក់ចង់ការបន្តអោយអ្នកទី៣។ ការធ្វេីបែបនេះព្រោះតែចង់ជួយអោយអ្នកដែលមានលុយលេងស៊ីការគាត់មិនបារម្ភថា ពេលលេងទៅគាត់អាចនឹងត្រូវចាប់ឈ្មោះខាតការពាក់កណ្តាលទី 35x$85 =$2.975 ហេីយនៅថ្ងៃកេីបខ្ញុំត្រូវបង់អោយកូនម្នាក់នោះវិញ $ 3500 (មេចេញខាត $525) តែកូនដែលចាប់ឆ្នោតបាន គាត់នៅតែបង់រស់ធម្មតា គឺបង់ $85 តែឈ្មោះរបស់គាត់ងាប់នោះមេត្រូវបង់បន្ថែម $15 ថែមទៀត ដែលជាចំណាយដែលខ្ញុំខ្លួនឯងក៏មិនដឹងខ្លួនដែរ។

តាមរយ:សាររបស់ម៉ាដាមយ៉ូដដែលបាននិយាយទៀតថា អ៊ីចឹងក្នុងមួយក្បាលខ្ញុំត្រូវបង់ $15រយៈពេល 35 ថ្ងៃបន្ថែមទៀតគឺ $525ទៀតសរុបទាំងមុនទាំងក្រោយគឺ ខាតការពីរតង់ $525 + $525= $1050ក្នុង១ ក្បាលហេីយក្នុង១ខ្សែពេលខ្លះមានអ្នកមិនយកដល់ 25នាក់ ចចឹងគ្រាន់តែលុយដែលខ្ញុំខាតក្នុង១ខ្សែគឺ $ 1050 x 25នាក់ =$26.250ហេីយក្នុងមួយខ្សែពេ លខ្លះមាន៨ក្បាលឡេីងដំណាលគ្នា ($26.2 50 x8 = $210.000)ដកលុយទឹកនិងលុយចងការដែលទ ទួលបាន ក៏នៅខាតយ៉ាងតិច $100,000ទៅ $150, 000 ដែរក្នុង 36ថ្ងៃ ហេីយទំរាំតែដឹងខ្លួនថាធ្វេីខុសគឺអ្វីៗហួសពេល លែងអាចដោះស្រាយអ្វីបានហេីយ។

មេតុងទីនរូបនេះនិយាយដែរថា នាងបានព្យាយាមយកលុយក្នុងផ្ទះផ្ទាល់ខ្លួន និងលុយពីបងប្អូនរបស់នាងមកចាក់បំពេញ ការខាតនេះអស់ជាង $50ម៉ឺន ដោយគិតថាអាចស្រោចស្រង់បាន តែជាក់ស្តែងវាមិនអាចស្រោជស្រង់បានទេព្រោះការ​ខាតបង់នេះវាមិនមែនត្រឹមតែកូនខូច និងលុយចងការខូចទេ តែដោយសារតែការដេីរ Systemខុសដោយមិនដឹងខ្លួន​ហេីយចុងក្រោយនាងត្រូវរលាយអស់គ្រប់យ៉ាង រួមទាំងលុយរបស់កូនៗដែលលេងជាមួយដែរ។

បេីនិយាយពីជនរងគ្រោះ គឺនាងខ្លួនឯងជាអ្នករង់គ្រោះខ្លាំងជាងគេ ក្នុងរឿងតុងទីននេះ ព្រោះត្រូវខាតបង់អស់ទ្រព្យសម្បត្តិគ្រប់យ៉ាងខាតបង់ទាំងកិត្តិយស កេរ្តិ៍ឈ្មោះគ្រប់យ៉ាងថែមទាំងត្រូវរស់នៅបែកកូនបែកបាក់ឪពុកម្តាយ និយាយរួមគឺរលាយអស់គ្រប់យ៉ាងដោយសារតែតុងទីននេះ។ លុយទាំងអស់ដែលបាត់ទៅ គឺបាត់ទៅលេីការយកលុយខាតការពីខ្សែថ្មីមកបេីកអោយខ្សែចាស់ដែលកេីប ដែលប្រៀបដូចយកទឹកកន្លះកែវពីកែវថ្មីមកចាក់អោយពេញកែវចាក់ យូរៗទៅ កែវទទេរកាន់តែច្រេីនឡេីងៗ ហេីយក៏ដួលទៅទាំងជំហរ។ នេះជាការបញ្ជាក់បន្ថែម។

គួររម្លឹកថា ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានកំពុងនឹងកើតឡើងជាបន្តបន្ទាប់ស្របពេលដែលមានកូនតុងទីនជាច្រើនអ្នកបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយទម្លាយថាស្រ្តីអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាមយ៉ូ កំពុងគេចខ្លួនមិនព្រមដោះស្រាយរឿងលុយតុងទីនដល់កូនៗ(អ្នកលេងតុងទីន)ប្រមា ណ១០០នាក់ដែលសរុបលុយជាង១លានដុល្លារឯណ្ណោះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម