ព័ត៌មានអន្ដរជាតិ
មនុស្ស៣៥នាក់ ធ្លាក់អណ្តូងស្លាប់នៅ ឥណ្ឌា
មនុស្សចំនួន៣៥នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ចូលអណ្តូងជម្រៅជិត១២ម៉ែត្រ ខណៈពេលកំពុងថ្វាយបង្គំព្រះនៅវិហារមួយកន្លែងក្នុងទីក្រុង Indore នៃរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។
ស្របពេលជាមួយគ្នានោះ មនុស្សចំនួន១៤នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ខណៈមនុស្សម្នាក់នៅតែបាត់ខ្លួន។
ប៉ូលិសនិយាយថា ជនរងគ្រោះកំពុងឈរលើផ្ទាំងបេតុងដែលយកទៅគ្របអណ្ដូង ពេលវាបាក់ដោយសារផ្ទុកលើសទម្ងន់។
ឧប្បត្តិហេតុនេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា ក្នុងអំឡុងពិធីបួងសួងដែលរៀបចំនៅព្រះវិហារ Beleshwar Mahadev Jhulelal អំឡុងពិធីបុណ្យហិណ្ឌូ Ram Navami។
មន្ត្រីជាន់ខ្ពស់ឈ្មោះ Illayaraja T បានប្រាប់បណ្តាញព័ត៌មាន ANI ថា មនុស្សចំនួន១៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជួយសង្គ្រោះ ហើយពេលនេះ មនុស្ស២នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។ លោកបន្ថែមថា ប្រតិបត្តិការស្វែងរកមនុស្សនៅតែបន្ត។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីឥណ្ឌា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយក៏បានប្រកាសផ្តល់សំណងជាទឹកប្រាក់ចំនួន ២០០០០០ រូពីសម្រាប់ពួកគេផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង