Connect with us

ព័ត៌មានជាតិ

ស្ថានទូតជប៉ុនរៀបចំពិធីជូនដំណើរនិស្សិតអាហារូបករណ៍ខ្មែរ ២៤ រូប

បានផុស

នៅ

ស្ថានទូតជប៉ុននៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីជូនដំណើរនិស្សិតអាហារូបករណ៍ខ្មែរ ២៤ រូប ដែលជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនលើកម្រិតសិក្សាចំនួន៣ នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍ទាំង៣កម្រិតដែលនិស្សិតខ្មែរទទួលបាននោះមានដូចជា ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីជូនដំណើរនេះមានការចូលរួមពីស្ថានទូតជប៉ុន តំណាងក្រសួងអប់រំ យុវជន និងកីឡា អតីតនិស្សិតអាហារូបករណ៍ និងភ្ញៀវកិត្តិយសផ្សេងៗទៀត។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងចូលរួមអបអរសាទរចំពោះនិស្សិតអាហារូបករណ៍ទាំង ២៤ រូបអមជាមួយសារខ្លីមួយចំពោះពួកគេដែលទៅដល់ប្រទេសជប៉ុនក្នុងរដូវផ្ការីក។ លោកបានលើកឡើងថា រដូវផ្ការីករីកនៅជប៉ុន គឺជារដូវមួយដែលតំណាងឱ្យការចាប់ផ្តើមជីវិតថ្មី និងបវេសនកាលថ្មី ដូច្នេះ លោកក៏បានជូនពរឱ្យនិស្សិតគ្រប់រូបដែលត្រូវរស់នៅឆ្ងាយពីស្រុកកំណើតចាប់យកអ្វីដែលជាបទពិសោធន៍ថ្មីសម្រាប់ជីវិត និងជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន។

តាមរយៈការផ្តល់អាហារូបករណ៍អាហារូបករណ៍រដ្ឋាភិបាលជប៉ុនដល់និស្សិតកម្ពុជា លោករំពឹងថា នឹងធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំង២កាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត។  លោកក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានធ្វើសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ក្នុងដំណើរការជ្រើសររើសនិស្សិតនេះ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ថែមថា រដ្ឋាភិបាលជប៉ុនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសិក្សានៅប្រទេសជប៉ុនតាំងពីឆ្នាំ១៩៩២មក។ រហូតមកដល់ពេលនេះមាននិស្សិតចំនួន ១៤០០នាក់ហើយដែលទទួលបានអាហារូបករណ៍។

លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះការបង្កើតឱ្យមានកម្មវិធីអាហារូបករណ៍នេះឡើងមក ដែលជាកម្មវិធីសិក្សាមួយជួយដល់ធនធានមនុស្សកម្ពុជាយ៉ាងខ្លាំង។ លោកក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនទាំងមូលចំពោះការជួយមកដល់កម្ពុជាកន្លងមកស្ទើរតែគ្រប់វិស័យទាំងអស់។

ចំពោះភាពជោគជ័យរបស់និស្សិតដែលទទួលបានអាហារូបករណ៍ មិនមែនត្រឹមតែជាមោទនភាពចំពោះខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ តែជាមោទនភាពរបស់ប្រទេសជាតិទាំងមូល។ នេះបើតាមការលើកឡើងរបស់លោករដ្ឋលេខាធិការ។

ចំណែកនិស្សិតប្រុសឈ្មោះ លឹម ឆាយ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតទទួលបានអាហារូបករណ៍សិក្សាទៅប្រទេសជប៉ុន បានឱ្យ “កម្ពុជាថ្មី” ដឹងថា ខ្លួននឹងបន្តការសិក្សានៅជប៉ុនថ្នាក់អនុបណ្ឌិតនៅជប៉ុនរយៈពេល២ឆ្នាំ ជំនាញទំនាក់ទំនងអន្តរជាតិដដែល។

និស្សិត លឹម ឆាយ បានបន្តថា នេះជាលើកដំបូងដែលខ្លួនសិក្សានៅប្រទេសជប៉ុន ដូច្នេះដើម្បីជាភាពងាយស្រួលក្នុងការរស់នៅបរិបទរស់នៅថ្មី គឺលោកតែងមានទំនាក់ទំនងជាមួយរៀមច្បងដែលជាអតីតនិស្សិតជានិច្ចដើម្បីជាភាពងាយស្រួលសម្រាប់ខ្លួនឯង។

លោកបន្ថែមថា ដើម្បីឱ្យទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរ ក្នុងនាមលោកជានិស្សិតទទួលបានអាហារូបករណ៍សិក្សានៅជប៉ុន គឺមិនភ្លេចក្នុងការភ្ជាប់ទំនាក់ទំនងល្អជាមួយប្រជាជនជប៉ុនឡើយ។ ព្រោះលោកយល់ថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ជាកត្តាសំខាន់មួយសម្រាប់ទំនាក់ទំនងនៃប្រទេសទាំង២ដែរ។

លោក លឹម ឆាយ ក៏បានផ្តាំផ្ញើដល់និស្សិតដែលមានបំណងចង់ដាក់អាហារូបករណ៍ទៅប្រទេសជប៉ុន គួរត្រៀមលក្ខណៈឱ្យបានល្អ និងតាមដានទំព័រផ្លូវការរបស់ស្ថានទូតជប៉ុនជាប់ជានិច្ច ជាពិសេសកំឡុងពេលខែ មីនា និងខែមេសា និងមានការរើសនិស្សិតអាហារូបករណ៍ជាបន្តបន្ទាប់។

រីឯ និស្សិតប្រុសម្នាក់ទៀតដែលទទួលបានអាហារូបករណ៍ទៅប្រទេសជប៉ុន ឈ្មោះ ម៉ុល មុន្នីរដ្ឋា ជានិស្សិតឆ្នាំទី១ ជំនាញ Software engineering នៅសាកលវិទ្យាល័យ លីមកុកវីង បានឱ្យ “កម្ពុជាថ្មី” ដឹងថា​ ខ្លួននឹងសិក្សានៅជប៉ុនរយៈពេល ៤ឆ្នាំ បូករួមជាមួយនឹងថ្នាក់ភាសាជប៉ុន១ឆ្នាំលើថ្នាក់មធ្យមសិក្សាបច្ចេកទេស។

លោក ម៉ុល មុន្នីរដ្ឋា បានបន្តថា ក្រោយពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនៅទីនោះ រូបលោកនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតបន្តទៀតនៅជប៉ុន ដើម្បីយកចំណេញជំនាញទាំងនោះ មកបម្រើការនៅប្រទេសកំណើតវិញ។

ជាមួយគ្នានឹងបទពិសោធន៍ថ្មីនេះ លោកក៏មិនភ្លេចជាមួយនឹងការភ្ជាប់ទំនាក់ទំនងជាមួយអតីតនិស្សិតអាហារូបករណ៍ដើម្បីយកបទពិសោធន៍ និងបានត្រៀមខ្លួនទុកជាមុន។ ម្យ៉ាងវិញទៀត និស្សិតប្រុស ម៉ុល មុន្នីរដ្ឋា មានបំណងដាក់ពាក្យអាហារូបករណ៍ទៅប្រទេសជប៉ុនតាំងពីខ្លួននៅសិក្សាថ្នាក់វិទ្យាល័យមកម្ល៉េះ។ ដូច្នេះខ្លួនបានពង្រឹងសមត្ថភាពសិក្សាតាំងពីពេលនោះមក ជាពិសេសគឺមុខវិទ្យារូបវិទ្យា ទើបអាចឱ្យនិស្សិតរូបនេះទទួលបានជោគជ័យ។

និស្សិត ម៉ុល មុន្នីរដ្ឋា ក៏បានផ្តាំផ្ញើដល់និស្សិតដែលមានបំណងដាក់អាហារូបករណ៍ដទៃទៀត គួរហ្វឹកហាត់សមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដោយការយកវិញ្ញាសារប្រឡងអាហារូករណ៍ឆ្នាំមុនមកធ្វើ និងស្វ័យសិក្សាដោយខ្លួនឯងឱ្យបានច្រើន ទើបទទួលបានជោគជ័យ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១០ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម