Connect with us

ជីវិតកម្សាន្ដ

Lisa និង V ក៏ដូចជា Park Bo Gum បង្អួតសម្រស់គ្នាម្ដងទៀត ក្នុងកម្មវិធីបង្ហាញម៉ូដម៉ាក Celine

បានផុស

នៅ

Lisa សមាជិក BLACKPINK និង V សមាជិក BTS ក៏ដូចជាតារាសម្តែង Park Bo Gum បានបង្កភាពទាក់ ទាញចាប់អារម្មណ៍ជាមួយនឹងការបង្ហាញក្នុងនាមទូតសុឆន្ទៈទាំងបីរបស់ម៉ាកយីហោ Celine ម្តងទៀត នៅកម្មវិធី Celine pop-up photo celebra tion photo call ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៣០ ខែមីនា តារាល្បីចំនួនបីក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ Lisa សមាជិក BLACKPINK និង V សមាជិក BTS ក៏ដូចជាតារាសម្តែង Park Bo Gum បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី pop-up store របស់ Celine fashion brand ដែលព្រឹត្តិការណ៍នេះក៏មានវត្តមានតារាជាច្រើន រូបក៏ដូចជាអ្នកគាំទ្រផងដែរ។

ព្រឹត្តិការណ៍នេះបង្ហាញពីការប្រមូលម៉ូដសំលៀកបំពាក់ចុងក្រោយបំផុតពីម៉ាកយីហោដ៏ល្បីល្បាញរបស់បារាំងមួយនេះ។ ដូច្នេះហើយទូតសុឆន្ទៈម្តងទៀតទាំងបីមានវត្តមានដើម្បីតំណាងឱ្យម៉ាកយីហោ Celine នេះក៏ជាលើកទីពីរដែល Lisa, V និង Park Bo Gum បានជួបគ្នាម្តងទៀត បន្ទាប់ពីកម្មវិធីបង្ហាញម៉ូដ Celine Men’s Summer 2023 នៅទីក្រុងប៉ារីស ។

យ៉ាងណាមិញ ពេលអ្នកទាំងបីបង្ហាញខ្លួនភ្លាម អ្នកគាំទ្រនៅទីនេះរំភើបចិត្តជាខ្លាំង ជាពិសេសឥទ្ធិពលរបស់ពួកគេក៏កំពុងសាយភាយនៅលើបណ្តាញសង្គមផងដែរ នៅពេលដែលអ្នកគាំទ្រនិងអ្នកចូលចិត្តម៉ូដសំលៀកបំពាក់បានចែករំលែករូបថតរបស់ពួកគេពេញអ៊ីនធឺណិត ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖V សមាជិក BTS ក្លាយជាទូតសុឆន្ទៈសកលរបស់ម៉ាកយីហោ Celine

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម