ព័ត៌មានជាតិ
ក្រោយឃើញព័ត៌មានចុះថាមានល្បែងស៊ីសងជល់មាន់នៅជិតប៉ុស្តិ៍នគរបាលថ្លាត កម្លាំងអធិការដ្ឋានចុះត្រួតពិនិត្យភ្លាមៗ
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី លោក ឧត្ដមសេនីយ៍ទោ ហួត សុ ធី ស្នងការនគរបាលខេត្ត បានបញ្ជាទៅកម្លាំងអធិការដ្ឋាននគរបាល ស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៉ីម វណ្ណៈ ឋានៈអធិការនគរបាលស្រុកអន្លង់វែង បានចុះត្រួតពិនិត្យដល់កន្លែង ដែលសារព័ត៌មាន បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ថា ចំណុចផ្ទះឈ្មោះពេជ្រ ហ៊ួត ភេទប្រុសអាយុ៥៦ឆ្នាំស្ថិតនៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ មិនឃើញមានកន្លែងជល់មាន់ភ្នាល់ដាក់លុយដូចសារព័ត៌មានចុះផ្សាយនោះទេ គឺមានតែកន្លែងចិញ្ចឹមមាន់និងបង្កាត់ពូជមាន់ជល់ សម្រាប់លក់តែប៉ុណ្ណោះ។
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_4618-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_4619-1024x768.jpg)
សូមបញ្ជាក់ថា កន្លែងជល់មាន់នេះធ្លាប់សមត្ថកិច្ចបង្ក្រាបម្ដងរួចហើយ ដែលកាលពីថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២០។
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_4621-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_4622-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2021/01/IMG_4621-1-1024x768.jpg)
លោកស្នងការនគរបាលខេត្ត សូមអរគុណច្រើនចំពោះការផ្ដល់ពត៌មាន និងត្រៀមសហការជានិច្ច ដើម្បីលុបបំបាត់ឲ្យអស់នូវបទល្មើស៕
អត្ថបទ៖ចាន់ ធី
ចុចអាន៖សម្តេចតេជោ ឧបត្ថម្ភដល់ពលករ ត្រឡប់មកពីថៃ ដែលមានជំងឺនិងស្ត្រីសម្រាលកូននៅតាមមន្ទីរពេទ្យ
ចុចអាន៖រដ្ឋាភិបាលចិន ផ្ដល់អាហារូបករណ៍ចំនួន៦១កន្លែង ដល់សិស្សនិស្សិតកម្ពុជា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត