Connect with us

ព័ត៌មានជាតិ

ស្ត្រី​វ័យ​ ២២​ឆ្នាំ ដើរ​លក់​ម្ជូរ​ ថ្ងៃ​ខ្លះ​ដល់​ម៉ោង ២-៣ ភ្លឺ ដើម្បី​រក​​ចំណូល​ផ្គត់ផ្គង់​​គ្រួសារ

បានផុស

នៅ

មនុស្ស​ស្រី​គ្រប់​រូប​កើត​មក​តែង​មាន​វាសនា​ខុស​គ្នា ដោយ​អ្នក​ខ្លះ​អាច​កើត​នៅ​ក្នុង​គ្រួសារ​អ្នក​មាន​ ឬ​មាន​ជីវភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​ពី​ជីវិត​ស្រ្តី​វ័យ​ក្មេង​ម្នាក់​នេះ​វិញ​ហាក់​មាន​ភាព​ខុស​គ្នា​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​វ័យ​ ២២ឆ្នាំ​ រស់​នៅ​ខណ្ឌ​ច្បារ​អំពៅ ជា​មួយ​គ្រួសារព្រម​ទាំង​​កូន​ប្រុស​អាយុ ៦ ​ខែ​ផង​នោះ​ ស្រ្តីឈ្មោះ​ខេង​ ស្រីនី ​បាន​ឱ្យ​ «កម្ពុជា​ថ្មី​» ដឹង​ថា ដោយ​សារ​តែ​ជីវភាព​គ្រួសារ​មិន​សូវ​មាន​ភាព​ធូរធារ​ បាន​ធ្វើ​ឱ្យនាង​ត្រូវ​ចេញ​លក់​ផ្លែឈើទាំង​ដែល​ទើប​តែ​សម្រាល​កូន​បាន​ត្រឹម ៦ ​ខែ​ប៉ុណ្ណោះ។

សត្វ​ថ្ងៃ​នេះដើម្បី​អាច​ទទួល​បាន​ប្រាក់​ចំណូល​បន្តិចបន្តួច​សម្រាប់ទ្រទ្រង់​ជីវភាព​​គ្រួសារ និង​កូន​ប្រុស ស្រ្តី​រូប​នេះ​បាន​ប្រកប​​របរ​ដើរ​លក់​ម្ជូរ នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ដូចជា កោះ​ពេជ្រ មុខ​វាំង ​កន្លែង​មាន​កម្មវិធី​ ឬ​ការ​ប្រគុំ​តន្ត្រី​​ជា​ដើម។

«ខ្ញុំ​បាន​ផ្អាក​មុខ​របរ​ជា​អ្នក​ដើរ​លក់​ម្ជូរ​នេះកំឡុង​​​ពេល​មាន​ទម្ងន់​ រហូត​មក​ដល់​សព្វ​ថ្ងៃ​ ខ្ញុំ​សម្រាល​​កូន​បាន ៦ខែ  ទើប​ចាប់​ផ្ដើម​ដើរ​លក់​វិញ ដោយ​អាស្រ័យ​ជិះ​ម៉ូតូ​ជា​មួយ​គេ ហើយ​រាល់​ម្ជូរ​គ្រប់​មុខ​ដែល​បាន​យក​មក​លក់​នេះ គឺ​​ម្ដាយ​​ទិញ​យក​មក​រៀប​ចំ​ដោយ​ខ្លួនឯង អាច​លើក​យក​មក​លក់​រហូត​ដល់​ ៧០ប្រអប់ ក្នុង​មួយ​ថ្ងៃ​»។ បន្ថែម​ពី​នេះ​ ស្រ្តី​កូន​មួយ​រូប​នេះ​បាន​បញ្ជាក់​ថា «ដោយ​សារ​តែ​ជីវភាព​គ្រួសារ​ មិន​សូវ​ធូរធារ​ដូច​គេ ទើប​សម្រេច​ចិត្ត​ចេញ​លក់​ម្ជូរ ដើម្បី​​អាច​ផ្គត់ផ្គង់​ដល់​គ្រួសារ និង​កូន​ប្រុស​ បើ​ទោះ​បី​ជាការ​លក់​បែប​នេះ មិន​សូវ​ដាច់​ ថ្ងៃ​ខ្លះ​អាច​លក់​អស់ និង​​ថ្ងៃ​ខ្លះ​ទៀត​លក់​មិនសូវ​​ដាច់ត្រូវដើរ​លក់​អាច​ដល់​ម៉ោង ២ ទៅ ៣ភ្លឺ​ក៏​មាន​ ខណៈ​មាន​​កន្លែង​ខ្លះ​ក៏​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​លក់ក៏មាន​»។

អ្នកស្រី​បន្តថា «ការ​ដើរ​លក់​ម្ពូរ​បែប​នេះ  ពិត​ជា​ជួប​ការ​លំបាក​ច្រើន ព្រោះ​បច្ចុប្បន្ន​នេះមាន​អ្នក​លក់​ច្រើន ដែល​សម្រាប់​យើង​ជា​អ្នក​លក់​តូច​តាច​មិន​សូវ​ដាច់​​ និង​មិន​សូវ​មាន​អ្នក​ទិញ»។

​ជា​មួយ​គ្នា​នេះ​ អ្នកស្រី​​​ក៏​​​សំណូមពរ​​ដល់​ម្ចាស់​​ទីតាំង​មួយ​ចំនួន កុំ​ឱ្យ​មាន​ការ​ហាមឃាត់​ខ្លាំង​ពេក ព្រោះ​សម្រាប់​អ្នក​ដែល​មាន​​ជីវភាព​ខ្វះខាត​ដូច​នាង​ផ្ទាល់​ត្រូវ​ប្រឈម​បញ្ហា​ចំណូល ដែល​ត្រូវ​រាប់រង​រាល់​ការ​ចំណាយ​ជា​ច្រើន​ក្នុងគ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម