ជីវិតកម្សាន្ដ
តួ កុំកុំ ឆ្លើយនឹងញ្ញត្តិដែលប្រជាជនហុងកុងទាមទារឱ្យដកខ្លួនចេញពីកម្មវិធី Oscar
តារាក្បាច់គុន កុំកុំ (Donnie Yen) ត្រូវប្រជាហុងកុង ១១ម៉ឺននាក់ នាំគ្នាដាក់ញត្តិទាមទារឱ្យដកខ្លួនចេញពីតួនាទីជាអ្នកធ្វើបទបង្ហាញក្នុងកម្មវិធីពានរង្វាន់ Oscar នាឆ្នាំ២០២៣នេះ ដោយសារលោកបង្ហាញការគាំទ្រទៅលើរដ្ឋាភិបាលចិន។
តារាសម្ដែងហុងកុងរូបនេះ ត្រូវបានកម្មវិធី Oscars អញ្ជើញឱ្យធ្វើជាអ្នកប្រកាសពានរង្វាន់បទចម្រៀងល្អបំផុតប្រចាំ កាលពីថ្ងៃទី១៣ ខែមីនា។ មុនពេលព្រឹត្តិការណ៍ប្រារព្ធឡើងគឺនៅថ្ងៃទី១២ ខែមីនា ញត្តិមួយដែលបង្កើតឡើងដោយសកម្មជន Tong Wai-hung បានអះអាងថា ការចូលរួមរបស់តារាសម្តែង Donnie Yen នៅក្នុងកម្មវិធី គឺកំពុងបង្ហាញការមើលងាយលើប្រជាជនហុងកុង ហើយថាវត្តមានរបស់តារាវ័យ ៥៩ឆ្នាំរូបនេះ នឹងធ្វើឱ្យខូចមុខមាត់ និងកេរ្តិ៍ឈ្មោះនៃឧស្សាហកម្មភាពយន្ត។
តាំងពីញ្ញតិបានលេចឡើង Donnie Yen បានរក្សាភាពស្ងប់ស្ងាត់ ពុំមានការឆ្លើយតប ឬប្រតិកម្មអ្វីទាំងអស់។ ទើបតែពេលនេះ លោកបានឆ្លើយតបទៅនឹងញត្តិដែលទាមទារឱ្យលោកដកខ្លួនចេញពីកម្មវិធី Oscar កាលដើមខែកន្លងទៅនោះ។
ថ្លែងទៅកាន់ Variety ក្នុងបទសម្ភាសន៍ថ្មីមួយ លោកនិយាយទៅកាន់ញត្តិដោយផ្ទាល់ថា “ខ្ញុំត្រូវបានអនុញ្ញាតឱ្យស្រឡាញ់វប្បធម៌ផ្ទាល់ខ្លួនរបស់ខ្ញុំ និងស្រឡាញ់ប្រទេសជាតិខ្ញុំ។ ហេតុអ្វីខ្ញុំមិនអាចស្នេហាជាតិ? វប្បធម៌ការគំរាមកំហែងតាមអ៊ីនធឺណិតកួរតែបញ្ឈប់ពីពេលនេះទៅ”។ បន្ថែមពីលើនេះ លោកបន្តថា យើងមិនអាចគ្រប់គ្រងការគិតរបស់នរណានោះទេ។ ហើយក៏មិនអាចហាមគេមិនឱ្យនិយាយដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)
ចុចអាន៖ ប្ដីប្រពន្ធ Bin-Jin បង្ហោះរូបគូ អបអរខួបអាពាហ៍៍ពិពាហ៍មួយឆ្នាំ លុបបំបាត់ពាក្យចចាមអារ៉ាមលែងលះ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍