ព័ត៌មានជាតិ
ទន្លេស្រែពកនិងសេសានកើនឡើងបន្តិច ផ្ទុយពីអាកាសធាតុខេត្តរតនគិរីនៅធម្មតា
ថ្ងៃទី២៩ ខែតុលានេះ អាកាសធាតុនៅខេត្តរតនគិរីទូទាំងខេត្តមានសភាពមេឃស្រទំធ្លាក់ខ្យល់មកពីទិសខាងកើត តែមិនបង្កឲ្យមានប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋនេះទេ បើតាមការបញ្ជាក់ពីអាជ្ញាធរ ដែលមានមូលដ្ឋានជាប់នឹងដងទន្លេទាំងពីរខ្សែនៅថ្ងៃនេះ។
ទាក់ទងទៅនឹងស្ថានភាពទឹកទន្លេទាំងពីរខ្សែ គឺទន្លេស្រែពកនិងទន្លេសេសាន មានសភាពឡើងជាងថ្ងៃពីម្សិលបន្តិច។ សម្រាប់ទន្លេស្រែពក នៅស្ថានីយមុខវត្តលំផាត់ឋិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ មានការកើនឡើងដល់ ៦.៨៨ម៉ែត្រ បើធៀបទៅថ្ងៃពីម្សិលមិញមានកម្ពស់ត្រឹមតែ ៤.៦០ម៉ែត្រ ខណៈដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន ១២.៥០ម៉ែត្រ នេះបើយោងតាមការបញ្ជាក់ពីលោក នូ ថេរ អភិបាលស្រុកលំផាត់នៅព្រឹកនេះ។
ដោយឡែកលោក ហេង សាវឿន អភិបាលស្រុក វើនសៃ ក៏បានបញ្ជាក់ថា ទឹកទន្លេសេសាននៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ មានកម្ពស់ទឹកកើនឡើង ៤. ៤៨ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញមានកម្ពស់ត្រឹម ៤.១០ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ៨.៥០ម៉ែត្រ។
សូមបញ្ជាក់ផងដែរថា នៅក្នុងក្រុងបានលុងគឺអាកាសធាតុមេឃស្រទំមានភ្លៀងធ្លាក់រោយស្បៃតែមិនបង្កលក្ខណៈផលវិបាកដល់ក្រុមអាជីវករលក់ដូរនោះទេ គឺការប្រកបមុខរបរអាជីវកម្មប្រកបដោយបានយ៉ាងរលូន៕
អត្ថបទ៖ អ៊ុច សាវុធ
សូមចុចអាន៖ ភ្នំពេញចាប់ផ្តើមភ្លៀង ហើយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ