ព័ត៌មានអន្ដរជាតិ
ជប៉ុន ចេញច្បាប់ថ្មីលើកទឹកចិត្តដល់គ្រួសារឲ្យបង្កើនការយកកូន
ស្ថានភាពអត្រាកំណើតថ្មីនៅជប៉ុន កំពុងតែជួបប្រទះធ្ងន់ធ្ងរបំផុតដែលជាក្តីបារម្ភសម្រាប់ប្រទេសជប៉ុន ។ ដើម្បីគាំទ្រឲ្យមានអត្រាកំណើតខ្ពស់ រដ្ឋាភិបាលបានចេញច្បាប់ថ្មីលើកទឹកចិត្តដល់គ្រួសារនៅក្នុងប្រទេសឲ្យបង្កើនការយកកូន និងបង្កើតកូន ដែលនឹងអនុវត្តន៍ក្នងរយៈពេល ៣ ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ ២០២៤ តទៅ ។
ចំពោះច្បាប់ថ្មីនេះ រួមមានការលុបចោលដែនកំណត់ប្រាក់ចំណូលលើប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់ឪពុកម្តាយ ហើយការចំណាយដល់គ្រួសារ នឹងត្រូវបន្តរហូតដល់កុមារបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ។
ទន្ទឹមនឹងនោះ គុណភាពនៃការថែទាំកុមារនៅមណ្ឌលថែទាំកុមារ និងកន្លែងផ្សេងទៀត នឹងត្រូវបានកែលម្អ ដោយកំណត់ចំនួនកុមារសម្រាប់អ្នកមើលថែនីមួយៗងាយស្រួលទទួលខុសត្រូវ ។
លោករដ្ឋមន្ត្រីទទួលបន្ទុកលើវិធានការពន្យារកំណើតលោក Ogura Masanobu មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះក្នុងរយៈពេល ៣ ឆ្នាំ ។ ដូចគ្នានេះ រដ្ឋាភិបាលក៏គ្រោងនឹងបង្កើតគម្រោងថវិកាសម្រាប់សំណើនៅខែមិថុនានេះផងដែរ ។
គួរបញ្ជាក់ថា អត្រាកំណើតជប៉ុន កំពុងធ្លាក់ចុះក្នុងល្បឿនលឿនជាងការរំពឹងទុកទៅទៀត ដោយមានតិចជាង ៨០ ម៉ឺននាក់ កាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អ្នកកាសែតអន្តរជាតិ ចែករំលែកវិធីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា