ព័ត៌មានជាតិ
មកដឹងពីកន្លែងបោះតង់ដ៏ពេញនិយមនៅឧទ្យានជាតិគីរីរម្យ
ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ធម្មជាតិដ៏មានភាពទាក់ទាញពីប្រជាជនខ្មែរ ព្រោះនៅទីនោះសម្បូរដោយកន្លែងធម្មជាតិស្អាតៗ សម្រាប់មនុស្សធ្វើដំណើរកម្សាន្ត និងបោះតង់លេងជាលក្ខណៈគ្រួសារ ឬ មិត្តភក្តិ។ តើកន្លែងណាខ្លះដែលប្រជាជនខ្មែរនិយមបោះតង់?
តំបន់ទេសចរណ៍មួយនេះ មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ ដែលមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានទេ។ មិនត្រឹមតែប៉ុណ្ណោះ ឧទ្យានជាតិគីរីរម្យ មានកន្លែងសម្រាប់លេងកម្សាន្តជាច្រើនកន្លែង ជាពិសេស យុវជននិយមបោះតង់លេងនៅទីនោះតែម្តង។
១.បឹងចំការតែ
បឹងចំការតែគីរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ៦៤គីឡូម៉ែត្រពីវិមានឯករាជ្យកំពង់ស្ពឺ។ បើនិយាយពីទេសភាពវិញ គឺមានទាំងភ្នំ បឹង នៅជុំវិញដែលមានខ្យល់អាកាសបរិសុទ្ធអាចឱ្យលោកអ្នករំសាយទុក្ខសោក និងភាពហត់នឿយពីការងារបានមួយចំនួនធំដែរ។ នៅបឹងចំការតែ លោកអ្នកអាចស្ទួចត្រី ឡើងភ្នំ លេងទឹក ជិះទូកយ៉ាងសប្បាយរីករាយ។ ម្យ៉ាងទៀត វា មានភាពងាយស្រួលសម្រាប់អ្នកបោះតង់ ព្រោះនៅជិតប្រភពទឹកស្រាប់។
រូបភាព៖ Facebook
២.ថ្មលយ
ថ្មលយ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រ ពីវិមានឯករាជ្យខេត្តកំពង់ស្ពឺ។ ថ្មលយ ជាថ្មដែលដុះដោយធម្មជាតិ មានសម្រស់យ៉ាងស្រស់ស្អាតជាមួយនឹងធម្មជាតិ និងព្រៃប្រឹក្សានៅជុំវិញនោះ គួបផ្សំជាមួយខ្យល់អាកាសដ៏បរិសុទ្ធ។ ថ្មលយ មានកម្ពស់ ១៤៦ម៉ែត្រ។ ចំណុចពិសេសនៅទីនោះ គឺមានថ្មដុះលយដោយធម្មជាតិគួរជាទីស្ងប់ស្ងែង ដែលមនុស្សភាគច្រើនតែងតែនិយមបោះតង់នៅទីនោះមិនចាញ់តំបន់ផ្សេងទេ។
រូបភាព៖ Facebook
៣.ជ្រោះផ្តាច់ព្រលឹង
ជ្រោះផ្តាច់ព្រលឹង ក៏ជាទីកន្លែងដ៏ពេញនិយមមួយកន្លែងទៀតសម្រាប់អ្នកចូលចិត្តការបោះតង់ គេងក្នុងព្រៃ និងដើរផ្សងព្រេង។ ឈ្មោះជ្រោះផ្តាច់ព្រលឹងស្តាប់មើលទៅគួរឱ្យខ្លាចណាស់ ប៉ុន្តែ ធាតុពិត នៅពេលទៅដល់ជាក់ស្តែងទើបដឹងថា ជាទីកន្លែងមួយដ៏ស្រស់ស្អាត គួរឱ្យទាក់ទាញមិនខុសពីតំបន់ផ្សេងទៀតឡើយ។ ជ្រោះផ្តាច់ព្រលឹង ជាទីកន្លែងមួយស្រស់ស្អាត មានភាពស្ងប់ស្ងាត់ បរិយាកាសល្អ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបោះតង់បែបស្ងប់ស្ងាត់ ចង់ស្តាប់សំឡេងធម្មជាតិ មិនចូលចិត្តសំឡេងរំខាននានា។
៤.ឧទ្យានបោះតង់គីរីរម្យ
ឧទ្យានបោះតង់នៅគីរីរម្យ គឺជាកន្លែងមួយថ្មីប្លែក ដែលទើបតែបើកដំណើរការនៅក្នុងខែកុម្ភៈ កន្លងទៅប៉ុណ្ណោះ។ កន្លែងមួយនេះស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តបោះតង់លេង តែមិនចូលចិត្តលក្ខណៈផ្សងព្រេង។ នៅទីនោះ មានបន្ទប់ទឹក មីនីម៉ាត ហាងកាហ្វេ ឈុតអាហារគោឡើងភ្នំ Music Band ជាដើម។ ចំពោះការរៀបចំវិញ គឺស្រស់ស្អាតប្រៀបដូចនៅបរទេសអ៉ីចឹង ហើយលោកអ្នកចំណាយពេលត្រឹមតែ១ម៉ោងកន្លះតែប៉ុណ្ណោះ នឹងទៅដល់ឧទ្យានបោះតង់មួយនេះ។ សូមបញ្ជាក់ថា នៅក្នុងឧទ្យានបោះតង់ គឺគិតតម្លៃសេវាកម្មផ្សេងៗទៅតាមប្រភេទនីមួយៗ៕
រូបភាព៖ Facebook
ដោយ៖ អុន ស្រីមាន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់