Connect with us

ព័ត៌មានអន្ដរជាតិ

កម្រិតខ្យល់ពុលធ្ងន់ធ្ងរនៅ ឈៀងម៉ៃ បណ្តាលឲ្យមនុស្សជាង ១ម៉ឺននាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

បានផុស

នៅ

ជំងឺផ្លូវដង្ហើម និងអាឡ័កស៊ីដែលបណ្តាលមកពីការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ បានបណ្តាលឲ្យមនុស្សចំនួន១២៦៧១នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai គិតចាប់តាំងពីថ្ងៃទី១ខែមករាឆ្នាំនេះ។

(រូបថត៖ Twitter)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដគឺខ្ពស់ជាងសេចក្តីរាយការណ៍ទៅទៀត ព្រោះអ្នកជំងឺជាច្រើនមិនអាចចូលព្យាបាលបាន ដោយសារមន្ទីរពេទ្យផ្ទុកមនុស្សច្រើនលើសកម្រិតទៅហើយ។ នេះបើតាមវេជ្ជបណ្ឌិត Bannakit Lojanapiwat ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ក្នុងសាកលវិទ្យាល័យឈៀងម៉ៃ។

លោកវេជ្ជបណ្ឌិត Bannakit បានលើកឡើងថា “ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលសាធារណៈ កំពុងធ្វើការគ្មានពេលឈប់សម្រាក ដើម្បីផ្តល់ការថែទាំសុខភាពឲ្យបានល្អបំផុតដល់សាធារណជន។ យ៉ាងណាក្តី ប្រជាពលរដ្ឋក៏គួរតែថែរក្សាសុខភាពរបស់ពួកគេផងដែរ ដើម្បីការពាររោគសញ្ញាធ្ងន់ធ្ងរពីការបំពុលបរិយាកាស”។

វេជ្ជបណ្ឌិត Bannakit Lojanapiwat (រូបថត៖ Nation)

លោកបន្តថា “ប្រសិនបើកម្រិតកំហាប់ខ្យល់ PM2.5 លើសពី៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប អ្នកគួរតែចៀសវាងការស្នាក់នៅខាងក្រៅយូរពេក។ នៅក្នុងតំបន់ដែលមាន PM2.5 លើសពី១៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប មនុស្សគួរតែស្ថិតនៅក្នុងផ្ទះ បិទបង្អួច និងបើកម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបន្សុទ្ធ ដែលអាចចម្រោះភាគល្អិតធូលី ប៉ុន្តែប្រសិនបើអ្នកចាំបាច់ត្រូវចេញទៅក្រៅ ត្រូវប្រាកដថា អ្នកពាក់ម៉ាស N95 ឲ្យបានត្រឹមត្រូវ”។

គួរបញ្ជាក់ថា ទីក្រុងឈៀងម៉ៃ ត្រូវវាយប្រហារដោយការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែការដុតកាកសំណល់កសិដ្ឋាន និងភ្លើងឆេះព្រៃទាំងក្នុងប្រទេសថៃ និងនៅប្រទេសជិតខាង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ឈៀងម៉ៃ ជាប់ឈ្មោះជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥០ វិនាទី មុន

លោក យឿន យឿត ផ្តាំទៅលោក សម រង្ស៊ី ធ្វើអ្វីឱ្យចេះគិត ឈប់រុញច្រានឱ្យអ្នកគាំទ្រខ្លួនទៅជាប់ទោស ជំនួសក្រុមខ្លួនទៀតទៅ

សន្តិសុខសង្គម២ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក នឹងចាត់វិធានការចំពោះទីតាំងអាជីវកម្មណាដែលធ្វើឲ្យបាត់បង់សណ្ដាប់ ធ្នាប់ និងរំលោភលើចំណីផ្លូវ

វប្បធម៌ ជំនឿ៤ នាទីutes មុន

ប្រាង្គលេខ៧ នៃប្រាសាទបាគង ខេត្តសៀមរាបត្រូវបានជួសជុលរួចរាល់

ជីវិតកម្សាន្ដ១២ នាទីutes មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម