ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ រៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃនេះ
ប្រទេសហ្វាំងឡង់នៅថ្ងៃអាទិត្យនេះ កំពុងរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដើម្បីជ្រើសរើសតំណាងរាស្រ្តចំនួន ២០០រូប សម្រាប់បង្កើតរដ្ឋាភិបាលថ្មី។
ពុំមានកម្រិតបោះឆ្នោតសម្រាប់គណបក្សណាមួយចូលក្នុងសភារបស់ប្រទេសហ្វាំងឡង់នោះទេ ប៉ុន្តែគណបក្សនីមួយៗត្រូវតែទទួលបានសំឡេងឆ្នោតយ៉ាងតិច ២% ដើម្បីទទួលបានអត្ថប្រយោជន៍ពីជំនួយរតនាគារ។ ក្នុងនោះបេក្ខជនសរុបចំនួន ២,៤២៤នាក់ មកពីគណបក្សនយោបាយចំនួន ២២ កំពុងប្រជែងគ្នាដណ្តើមយកអាសនៈនៅ Eduskunta ដែលជាសភាឯកបក្សរបស់ប្រទេស Nordic។
ពលរដ្ឋហ្វាំងឡង់គ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អាចចូលរួមបោះឆ្នោតបាននៅការិយាល័យបោះឆ្នោតប្រហែល ២,០០០កន្លែង ដែលបាននិងកំពុងបើកដំណើរការនៅចន្លោះម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ម៉ោងក្នុងស្រុក។
ប្រទេសហ្វាំងឡង់ត្រូវបានបែងចែកជា ១៣ស្រុក ក្នុងការរៀបចំការបោះឆ្នោត ហើយចំនួនអ្នកតំណាងដែលជាប់ឆ្នោតមកពីស្រុកនីមួយៗនឹងមានសមាមាត្រនឹងចំនួនប្រជាជនរបស់ស្រុក។ ចំពោះលទ្ធផលបោះឆ្នោតសភានឹងត្រូវប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ ធ្លាយព័ត៌មាន បង្ហាញ អ្នកឡើងកាន់តំណែងជាប្រមុខអង្គការណាតូ បន្ទាប់ពីលោក Stoltenberg
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា