ព័ត៌មានអន្ដរជាតិ
មេទាហានស៊ីឈ្នួលរុស្ស៊ី ប្រកាសវាយយកបានទីក្រុង Bakhmut
កាលពីល្ងាចថ្ងៃអាទិត្យទី០២ខែមេសា ប្រមុខក្រុមហ៊ុនយោធាឯកជនរុស្ស៊ី (PMC) លោក Evgeny Prigozhin បានប្រកាសពីសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងការប្រយុទ្ធដើម្បីទីក្រុង Artryomovsk ឬគេស្គាល់នៅប្រទេសអ៊ុយក្រែនថាជាទីក្រុង Bakhmut។

ដោយបង្ហោះវីដេអូនៅខាងមុខអគាររដ្ឋបាលរបស់ទីក្រុង លោក Prigozhin បាននិយាយនៅក្នុងឃ្លីបនោះថា “យើងបានលើកទង់ជាតិរុស្ស៊ីជាមួយនឹងសិលាចារឹកថា “ការចងចាំល្អចំពោះ Vladlen Tatarsky និងទង់ជាតិរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅលើកំពូលនៃរដ្ឋបាលទីក្រុង Bakhmut”។

គួរបញ្ជាក់ថា សមរភូមិសម្រាប់ទីក្រុង Bakhmut បានក្លាយជាការប្រយុទ្ធយ៉ាងស្វិតស្វាញ និងបង្ហូរឈាមបំផុតនៃជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ដោយភាគីទាំងពីរ សុទ្ធតែរាយការណ៍អំពីការខាតបង់ធ្ងន់ធ្ងរ។
ការប្រកាសរបស់លោកមេទាហានស៊ីឈ្នួលរូបនេះ កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នកសរសេរប្លុកយោធារុស្ស៊ីដ៏ល្បីល្បាញឈ្មោះ Tatarsky ឬមានឈ្មោះពិត Maksim Fomin បានបាត់បង់ជីវិតនៅក្នុងការបំផ្ទុះនៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុង Saint Petersburg កាលពីរសៀលថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីលោកខាងលិចអះអាងថា ទីក្រុងនេះមិនមានតម្លៃយោធាជាយុទ្ធសាស្ត្រនោះទេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានសន្យាការពារវាឲ្យបានយូរតាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រកាសថា ទីក្រុងនេះគឺជាបន្ទាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី ព្រមានថា សង្គ្រាមលោកលើកទី៣ ដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជិតផ្ទុះឡើងហើយ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម