Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ រៃអង្គាសបានប្រាក់ ជាង៥លានដុល្លារ ក្រោយការចោទប្រកាន់ ត្រឹម៤៨ម៉ោង

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រៃអង្គាសប្រាក់បានជាង៥លានដុល្លារក្នុងរយៈពេលត្រឹម៤៨ម៉ោង ចាប់តាំងពីគាត់ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉កកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីម្នាក់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤របស់គាត់។

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបថត៖ MEGA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើនិយាយថា បន្ទាប់ពីរៃអង្គាសប្រាក់បានចំនួន៤លានដុល្លារក្នុងរយៈពេល២៤ម៉ោងដំបូងក្រោយការចោទប្រកាន់ យុទ្ធនាការនេះទទួលបានប្រាក់ចំនួន១លានដុល្លារផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងបន្ទាប់។

ទីប្រឹក្សាជាន់ខ្ពស់លោក Jason Miller បានប្រាប់សារព័ត៌មាន Axios ទាំងភ្ញាក់ផ្អើលថា “នេះគឺជាអ្នកដែលបានឈរឈ្មោះពីរដង សម្រាប់ប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ មានក្រុមអ្នកគាំទ្រលោកត្រាំថ្មីៗទាំងមូល ដែលខឹងសម្បានឹងអ្វីដែលពួកគេមើលឃើញថា ជាការបៀតបៀនផ្នែកនយោបាយ”។

ដោយឡែក នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីចុងសប្តាហ៍ គេហទំព័រ Trump 2024 បានបង្ហាញថា ជាងមួយភាគបួននៃការបរិច្ចាគនៅថ្ងៃដំបូង គឺបានមកពីម្ចាស់ជំនួយដែលទើបបរិច្ចាគលើកទី១ក្នុងឆាកជីវិត។ ការបរិច្ចាគនោះគឺបានមកពីរដ្ឋទាំង៥០របស់អាមេរិក ក្នុងរយៈពេល៥ម៉ោងនៃការប្រកាស។

អ្នកគាំទ្រលោក ត្រាំ (រូបថត៖​ GAB)

គួរបញ្ជាក់ថា លោក ត្រាំ គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ Manhattan សម្រាប់សវនាការនៅថ្ងៃអង្គារ ដែលនៅពេលនោះ ការចោទប្រកាន់ប្រឆាំងរូបគាត់ នឹងត្រូវប្រកាស។

ថ្វីបើមានសេចក្តីរាយការណ៍ថា ការចោទប្រកាន់អាចមានច្រើនករណីក៏ដោយ ប៉ុន្តែគេសន្មត់ថា ការចោទប្រកាន់សំខាន់គឺជារឿងរ៉ាវដែលលោក ត្រាំ ផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ចំនួន ១៣០ ០០០ដល់តារាអាសអាភាស Stormy Daniels ក្នុងឆ្នាំ២០១៦ តាមរយៈមេធាវីរបស់គាត់គឺលោក Michael Cohen។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានទទូចម្តងហើយម្តងទៀតថា គាត់មិនបានធ្វើអ្វីខុសច្បាប់ទេ ហើយមិនអនុញ្ញាតឲ្យរឿងនេះរំខានដល់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤របស់គាត់ឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ សហរដ្ឋអាមេរិក ប្រឈមផ្ទុះអំពើហិង្សា ជុំវិញការចោទប្រកាន់លោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម