កីឡា
លោក Félix ៖«ទោះឃ្លាតឆ្ងាយពីកម្ពុជា តែបេះដូងខ្ញុំនៅជិតកម្ពុជាជានិច្ច»
លោក Félix Dalmás ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូបង្គោលជម្រើសជាតិកម្ពុជាទាំងឈុតធំ និង U22 ជាលើកទី២ កាលពីថ្ងៃទី២ ខែមេសាម្សិលមិញ បន្ទាប់ពីលោកធ្លាប់បានដឹកនាំកម្ពុជាម្តងហើយ។

ក្នុងសន្និសីទសារព័ត៌មាន លោក Félix Dalmás ដែលត្រូវដឹកនាំបន្តពីលោក Keisuke Honda បាននិយាយថា ៖«ខ្ញុំពិតជាសប្បាយរីករាយជាថ្មី បន្ទាប់ពីធ្លាប់សប្បាយរីករាយកាលលើកទី១។ លើកនេះរឹតតែរីករាយខ្លាំងឡើយ»។
«មែនទែនទៅ ទោះបីជាខ្ញុំបានឃ្លាតឆ្ងាយពីក្រុមជម្រើសជាតិកម្ពុជាប្រហែល២ឆ្នាំហើយ តែបេះដូងរបស់ខ្ញុំនៅជាប់នឹងកម្ពុជាជានិច្ច»។ លោក Félix Dalmás បាននិយាយ បន្ទាប់ពីយល់ដឹងថា អ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកធ្វើកិច្ចការងារកីឡាបាល់ទាត់ចូលចិត្តលោកច្រើន។ ជាពិសេសទៀតនោះ លោកមើលឃើញថា កីឡាបាល់ទាត់កម្ពុជាកំពុងដើរលើផ្លូវត្រូវឈានឆ្ពោះទៅរកការអភិវឌ្ឍកាន់តែល្អប្រសើរ ស្របពេលដែលមានក្រុមហ៊ុនរៀបចំការអភិវឌ្ឍ និងការប្រកួត ហើយក្លឹបឯកជនកាន់តែច្រើនផ្តោតលើវិស័យបាល់ទាត់។
នេះជាលើកទី២ហើយដែលលោកបុរសសញ្ជាតិអាហ្សង់ទីនចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលើកទី១ លោកបានដឹកនាំពីឆ្នាំ២០១៨ ដល់២០២០ ស្របពេលលោក Honda ជាអ្នកចាត់ការទូទៅ។

អ្នកគាំទ្រកម្ពុជាចងចាំយ៉ាងច្បាស់ថាលោកជាគ្រូបង្គោលទី១ដែលបាននាំក្រុម U23 កម្ពុជាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩។ ពេលនោះ ៤ប្រកួតវគ្គសន្សំក្នុងពូល លោកជួយ U23 កម្ពុជាឈ្នះទីម័រខាងកើត ៥-០, ឈ្នះម៉ាឡេស៊ី ៣-១, ស្មើហ្វីលីពីន ១-១ និងចាញ់ មីយ៉ាន់ម៉ា ២-១ ដើម្បីឈរលេខ២ ក្នុងពូល ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 កម្ពុជា ចាញ់ វៀតណាម ០-៤ មុនពេលប៉េណាល់ទីចាញ់ មីយ៉ាន់ម៉ា ៥-២ ក្រោយស្មើគ្នា ២-២ ក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ