កីឡា
សូមស្វាគមន៍ Thiago នឹងនាំខ្សែក្រវាត់ WMO មកដល់កម្ពុជាព្រឹកស្អែក
កីឡាករប្រេស៊ីល Thiago Teixeira នឹងនាំខ្សែក្រវាត់មួយថៃពិភពលោក (WMO) មកដល់ទឹកដីកម្ពុជាវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែមេសាស្អែកនេះ បន្ទាប់ពីទទួលបានជោគជ័យលើដៃគូជនជាតិអង់គ្លេស Joe Craven កាលពីយប់ថ្ងៃទី១ ខែមេសា នៅប្រទេសអាល្លឺម៉ង់។

តាមការគ្រោងទុក Thiago នឹងចាកចេញពីប្រទេសអាល្លឺម៉ង់វេលាម៉ោង៩យប់ និងគ្រោងមកដល់ប្រទេសកម្ពុជាវេលាម៉ោង៨:៥៥នាទីព្រឹក ថ្ងៃទី៤ ខែមេសាស្អែកនេះជាមួយនឹងខ្សែក្រវាត់ WMO ពិភពលោក។ ដូច្នេះអ្នកគាំទ្រដែលស្រឡាញ់ចូលចិត្តកីឡាករប្រេស៊ីលរូបនេះអាចទទួលស្វាគមន៍ និងលើកទឹកចិត្តគាត់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យបានច្រើនកុះករ។
នៅលើសង្វៀន Apex Fight Series បន្ទាប់ពីបានគ្រងខ្សែក្រវាត់ Thiago បាននិយាយថា ៖«ជាដំបូង ខ្ញុំសូមថ្លែងអំណរព្រះគុណព្រះយេស៊ូ។ បន្ទាប់មក ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំគឺ Rami។ អរគុណអ្នកម្តាយរបស់ខ្ញុំនៅប្រេស៊ីល ហើយអរគុណអ្នកគាំទ្រគុនខ្មែរ។ សូមអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកម្ពុជា។ ពួកគាត់ស្រឡាញ់ចូលចិត្តខ្ញុំខ្លាំងណាស់»។

សូមបញ្ជាក់ថា Thiago បានមកហ្វឹកហាត់គុនខ្មែរមួយរយៈពេលធំ បន្ទាប់ពីបានប្រកួតចាញ់ ធឿន ធារ៉ា និងទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា។ បន្ទាប់មករូបគេបានទៅសិក្សាស្វែងយល់ពីក្បាច់គុនបុរាណខ្មែរ និងបានប្រកួតតំណាងឲ្យគុនខ្មែរនៅប្រទេសអាល្លឺម៉ង់៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ