Connect with us

ព័ត៌មានអន្ដរជាតិ

លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន

បានផុស

នៅ

មន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានព្រមានប្រទេសជប៉ុនកុំឲ្យធ្វើតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកលើទីក្រុងប៉េកាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ, លោក វ៉ាង យី បាននិយាយថា ជាទូទៅ ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជប៉ុន មានស្ថេរភាព ប៉ុន្តែមានសំឡេងរំខាន និងការអុកឡុកផ្សេងៗរបស់ប្រទេសខាងក្រៅពីមួយពេលទៅមួយពេល ។

លោក​បាន​បន្ត​ថា កម្លាំង​ខ្លះ​នៅ​ប្រទេស​ជប៉ុន​កំពុង​ធ្វើ​តាម​គោល​នយោបាយ​ខុសរបស់អាមេរិក ហើយ​សហការ​ជាមួយ​អាមេរិក​ដើម្បី​បង្កាច់​បង្ខូច​ចិន ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ស្នូល ជាពិសេសនៅតៃវ៉ាន់តែម្ដង ។

ដោយកត់សម្គាល់ ឆ្នាំនេះជាខួបលើកទី ៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពជប៉ុន-ចិន, លោក វ៉ាង យី ក៏បាននិយាយផងដែរថា ប្រទេសចិនរក្សានូវគោលនយោបាយស្ថិរភាព និងជាប់លាប់ចំពោះប្រទេសជប៉ុន ហើយបានអំពាវនាវឲ្យជប៉ុនកសាងទំនាក់ទំនងទ្វេភាគីដែលឆ្លើយតបនឹងយុគសម័យថ្មីផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រទេសចិនកំពុងព្រមានជប៉ុនកុំឲ្យបង្កើនការចូលរួមរបស់ខ្លួននៅកោះតៃវ៉ាន់ ប៉ុន្តែក៏កំពុងព្យាយាមទាក់ទាញជប៉ុនឲ្យមកខាងខ្លួន ដោយបង្ហាញពីឆន្ទៈក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ចេញគោលនយោបាយថ្មី បង្កើតសម្ព័ន្ធប្រឆាំងលោកខាងលិច និង​ពង្រឹងទំនាក់ទំនងជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម