ព័ត៌មានជាតិ
ផ្លូវថ្មីមួយខ្សែពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ ប្រវែង ៦១គីឡូម៉ែត្រ បញ្ចប់ការឈូសឆាយជាស្ថាពរ
គិតចាប់ពីថ្ងៃបើកការដ្ឋានមកទល់ពេលនេះ ផ្លូវថ្មីមួយខ្សែ ពីភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ មានប្រវែង ៦១ គីឡូម៉ែត្រ បានបញ្ចប់ការឈូសឆាយជាស្ថាពរហើយ។ នេះបើតាមក្រុមហ៊ុន សុខា អូតែល។
សូមបញ្ជាក់ថា ការអភិវឌ្ឍផ្លូវថ្មីនេះ មានការចូលរួមពីអ្នកឧកញ៉ាល្បី ២ រូប គឺអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯអ្នកឧកញ៉ា សុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ ក្រោមកិច្ចសម្របសម្រួលរបស់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២១។
ក្រុមហ៊ុនសុខា អូតែល ទទួលបានសិទ្ធិសម្បទានវិនិយោគអភិវឌ្ឍនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យ ជាដើម៕
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
សន្តិសុខសង្គម១២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់