សេដ្ឋកិច្ច
ប្រេងពិភពលោកឡើងថ្លៃជាង ៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី OPEC+ កាត់បន្ថយការផលិត
តម្លៃប្រេងឆៅពិភពលោកកើនឡើងជាង ៥ ដុល្លារក្នុងមួយបារ៉ែលលើតម្លៃចាស់ ៨០ ដុល្លារ បន្ទាប់ពីក្រុមប្រទេសផលិតប្រេង OPEC+ រួមជាមួយប្រទេសផ្សេងទៀត រួមគ្នាកាត់បន្ថយបរិមាណផលិតរបស់ខ្លួន ។
កាលពីថ្ងៃអាទិត្យ ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងរដ្ឋឈូងសមុទ្រជាច្រើន បានកាត់បន្ថយការផលិតប្រេងជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ។ ក្នុងនោះ អារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយទិន្នផល ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ និងអ៊ីរ៉ាក់ចំនួន ២១១,០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈអារ៉ាប់រួម គុយវ៉ែត អាល់ហ្សេរី និងអូម៉ង់ ក៏កំពុងកាត់បន្ថយការផលិតប្រេងផងដែរ ។
ដោយឡែក មិនមែនមានតែ OPEC+ ឡើយ រុស្ស៊ីក៏ធ្លាប់ប្រកាសដូចគ្នាកាត់បន្ថយប្រេងជាង ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាមេរិកកំពុងអំពាវនាវឲ្យអ្នកផលិតបង្កើនទិន្នផលប្រេងឡើងវិញ ដើម្បីជំរុញឲ្យតម្លៃថាមពលធ្លាក់ចុះ ។ ចំណែកការកាត់បន្ថយប្រេងនៅពេលនេះ អាមេរិកយល់ថា មិនគួរកាត់បន្ថយឡើយ ដោយសារតែភាពមិនច្បាស់លាស់នៃទីផ្សារ ដោយសារតែ OPEC+ គឺមានទិន្នផលប្រេងឆៅរហូតដល់ ៤០ ភាគរយនៃពិភពលោក ។
លោក Nathan Piper អ្នកវិភាគប្រេងឯករាជ្យបានប្រាប់ BBC ថា ការផ្លាស់ប្តូររបស់ OPEC+ ហាក់ដូចជាការប៉ុនប៉ងរក្សាតម្លៃប្រេងលើសពី ៨០ ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេលមធ្យម ដោយសារតម្រូវការអាចរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ហើយផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរុស្ស៊ីនៅមានកម្រិត ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ BBC
ចុចអាន ៖ លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា