កីឡា
មីយ៉ាន់ម៉ា នឹងបញ្ជូនអត្តពលិកជាង ៤០០ នាក់ មកចូលរួមស៊ីហ្គេមនៅកម្ពុជា
មីយ៉ាន់ម៉ា នឹងបញ្ជូនអត្តពលិកជាង ៤០០ នាក់ ទៅចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣២ នៅកម្ពុជា នេះបើយោងតាមក្រសួងកីឡា និងកិច្ចការយុវជនរបស់ប្រទេស កាលពីថ្ងៃសៅរ៍។
លោក U Htay Aung ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងកីឡា និងកិច្ចការយុវជន បានប្រាប់ Xinhua ថា ៖ «គ្រូបង្វឹក និងអត្តពលិកជាង ៤៦០ នាក់ ក្នុងចំណោម ១៩ ប្រភេទកីឡា នឹងត្រូវបញ្ជូនទៅស៊ីហ្គេម»។
លោកបានបន្ថែមថា ក្នុងចំណោមអ្នកចូលរួមប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ មានអត្តពលិកជាង ៣០០ នាក់ កំពុងហ្វឹកហាត់នៅទីក្រុង Nay Pyi Taw ខណៈជាង ១០០ នាក់ទៀត នៅ Yangon។
នៅឆ្នាំ ២០២២ អត្តពលិកមីយ៉ាន់ម៉ា បានចូលរួមប្រកួតក្នុងកីឡាចំនួន ១៨ ប្រភេទ ក្នុងស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយមាស ៩ ប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៣៥។ ស៊ីហ្គេមលើកទី ៣២ គ្រោងនឹងរៀបចំនៅខែឧសភា ឆ្នាំ ២០២៣៕
ប្រភព ៖ Xinhua
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់