Connect with us

ព័ត៌មានជាតិ

ទំនាស់​ពាក្យ​សម្ដី កាប់បី​កាំបិត រឿង​ទិញ​គល់​កញ្ជ្រាំង​ស្រូវ​ឲ្យ​ទា​ស៊ី

បានផុស

នៅ

ទំនាស់​ពាក្យ​សម្ដី​កើត​ឡើង​ពី​បុរស​ពីរនាក់ ដែល​បង្ក​ជា​អំពើ​ហិង្សា​ដោយ​អចេតនា​។ ករណី​នេះ​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២០ ក្នុង​ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមរយៈ​ផេក​ផ្សព្វផ្សាយ​អប់រំ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​មាន​ឈ្មោះ ឌុល សាទ ភេទ​ប្រុស អាយុ​៣៨ឆ្នាំ រស់​នៅ​ភូមិ​ជំពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង ចំណែក​ឯ​ជន​រង​គ្រោះ​មាន​ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ​២៣ឆ្នាំ រស់​នៅ​ភូមិ​អូរធំ ឃុំបន្ទាយនាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ មក​ស្នាក់នៅ​ដេក​ឃ្វាលទា​នៅ​ចំណុច​ពូនភ្នំ ក្នុង​ភូមិសាស្ត្រ​កើត​ហេតុ​ខាង​លើ​។ បើតាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ទំនាស់​នេះ​កើត​ឡើង​ពី​ជម្លោះពាក្យ​សម្ដី រឿង​ទិញ​គល់​កញ្ជ្រាំង​ស្រូវ​តាម​វាល​ស្រែ​ឲ្យ​ទា​ស៊ី ហើយ​ក៏​បាន​បង្ក​ជា​អំពើ​ហិង្សា​ដោយ​អចេតនា ដោយ​ជន​សង្ស័យបាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​បី​កាំបិតបុ័ងតោ នៅ​ចំ​ណុច​មុខ​ផ្ទះ​ជន​សង្ស័យ​ឈ្មោះ ឌុល សាទ។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ បាន​បញ្ចូល​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ចំណែក​ជន​សង្ស័យ​រត់គេច​ខ្លួន​បាត់​។ ក្នុង​ករណី​នេះ សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាល​ព្រៃ​គិរី កំពុង​កសាង​សំណុំ​រឿង​ដើម្បី​ឈាន​ទៅ​ចាប់​ជន​សង្ស័យ​មក​កាត់​ទោស​តាម​ច្បាប់៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ក្រសួង​ស្ថាប័ន​ធំៗ​៣​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង ​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម