Connect with us

កីឡា

ថៃ​​ចុះ​​ឈ្មោះ​​​​ប្រកួត​​ស៊ីហ្គេម​​នៅ​​កម្ពុជា​​ច្រើន​​ជាង​​គេ​​គឺ​​ជិត​​២​​ពាន់​​នាក់

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី​​៣ ខែ​មេសា ឆ្នាំ​២០២៣ ប្រទេស​ទាំង​១១​បាន​ចុះ​ឈ្មោះ​ប្រតិភូ និង​អត្តពលិក​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ បាន​ភាគ​ច្រើន​ហើយមុន​ពេល​ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ខណៈប្រទេស​ថៃ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ច្រើន​ជាង​គេ​រហូត​ដល់១៩៨៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍​លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ក្នុងពិធី​ទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡា​កម្ពុជា​​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ភាព​កាល​ពី​ល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ បង្ហាញ​​ថា ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម បាន​ចុះ​ឈ្មោះ​ប្រតិភូ និង​អត្តពលិក​ច្រើន​ជាង​កម្ពុជា ខណៈ​ព្រុយណេ ឡាវ មីយ៉ាន់ម៉ា និង​ទីម័រ​ខាង​កើត​តិច​ជាង​ម្ចាស់​ផ្ទះ។

១១ប្រទេស​បានចុះឈ្មោះមាន​ចំនួន​ដូច​ខាង​ក្រោម៖

  • ១-ប្រតិភូកីឡា កម្ពុជា ចំនួន ១១៥៨ នាក់
  • ២-ប្រតិភូកីឡា ព្រុយណេ ចំនួន ១១៣នាក់
  • ៣-ប្រតិភូកីឡា ឥណ្ឌូណេស៊ី ចំនួន ១៨០២នាក់
  • ៤-ប្រតិភូកីឡា ឡាវ ចំនួន ៦៥៦នាក់
  • ៥-ប្រតិភូកីឡា ម៉ាឡេស៊ី ចំនួន ១៥៣២នាក់
  • ៦-ប្រតិភូកីឡា មីយ៉ាន់ម៉ា ចំនួន ៦៩៤នាក់
  • ៧-ប្រតិភូកីឡា ហ្វីលីពីន ចំនួន ១៣៤២នាក់
  • ៨-ប្រតិភូកីឡា សិង្ហបុរី ចំនួន ១២២៨នាក់
  • ៩-ប្រតិភូកីឡា ថៃ ចំនួន ១៩៨៥នាក់
  • ១០-ប្រតិភូកីឡា ទីម័រខាងកើត ចំនួន ១៧១នាក់
  • ១១-ប្រតិភូកីឡា វៀតណាម ចំនួន ១៦៦៣នាក់។

តាម​កាល​បរិច្ឆេទការ​ចុះឈ្មោះ​ត្រូវ​បាន​បិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមីនា ប៉ុន្តែ​ប្រសិន​បើ​ការ​ចុះឈ្មោះ​មាន​ការ​យឹត​​ ពេល​វេលា​នៃ​ការ​ចុះ​ឈ្មោះ​អាច​ពន្យារ​ពេល​ច្រើន​ថ្ងៃ​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា ស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​នេះ​មិន​មាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ពន្យារ​ពេល​ចុះឈ្មោះ​ឡើយ។​

សូម​បញ្ជាក់​ថា ស៊ីហ្គេម លើក​ទី​៣២ ​ត្រូវ​បាន​សម្រេច​ដាក់​កីឡា​៣៦​ប្រភេទ និង​កីឡា​​ប្រកួត​សម្តែង​១​ប្រភេទ ដែល​មាន​​វិញ្ញាសា៥៨១។ ពិធី​បើក​ជា​ផ្លូវ​ការ​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​បិទ​បញ្ចប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ខណៈ​កីឡា​១០​ប្រភេទ​ប្រកួត​មុន​ពិធី​បើក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៤០ នាទីutes មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ៥៣ នាទីutes មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

Sokha Hotels

ព័ត៌មានពេញនិយម