ជីវិតកម្សាន្ដ
Ice ទម្លាយថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្ដអស់រយៈពេល ៨ ឆ្នាំ
តារាសម្ដែង Ice Preechaya ទើបតែបង្ហើបពីអាម្មណ៍ផ្ទាល់ខ្លួនក្នុងកម្មវិធីមួយថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្តអស់រយៈពេលជាង៨ឆ្នាំមក ហើយក៏ពុំមានអ្នកណាដឹងនោះទេ ខណៈបច្ចុប្បន្ននេះនាងបានជាសះស្បើយសឹងក្លាយជាមនុស្សថ្មី។

តាមរយៈកម្មវិធី EP.109 តារានិយមលេងខ្លួនសិចស៊ីរូបនេះនិយាយប្រាប់ពិធីការនីស្រី Jennifer Kim “កាលណោះខ្ញុំកំពុងអង្គុយជាមួយឪពុក ហើយខ្ញុំមានអារម្មណ៍ថាមិនប្រក្រតីចំពោះខ្លួនឯង។ ពេលនោះឪពុកខ្ញុំសួរថា ម៉េច Ice មើលទៅដូចជាមិនធម្មតាចឹង? ឪពុកសួរថាមានរឿងអី? ប៉ុន្តែខ្ញុំបែរជាយំមិនឈប់ រហូតដល់ត្រូវទៅជួបគ្រូពេទ្យទើបដឹងថាខ្លួនឯងកំពុងបាក់ទឹកចិត្តចំពោះរឿងយូរមកហើយ”។
តួឯកស្រីក្នុងរឿង “I fine thank you love you” បានបន្ថែមទៀតថា ខ្ញុំបាក់ទឹកចិត្តអស់រយៈពេល ៨ឆ្នាំ ប៉ុន្តែខ្ញុំគិតថាគ្រួសារ មិត្តភក្តិ សូម្បីតែមិត្តរួមការងារគឺជារឿងសំខាន់បំផុត។ អ្វីគ្រប់យ៉ាងមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះខ្ញុំត្រូវជម្នះយកភាពឈ្នះមួយនេះឲ្យទាល់តែបាន”។

ទោះយ៉ាងណា Ice Preechaya មិនបានបង្ហើបពីការបាក់ទឹកចិត្តរបស់នាងថាបណ្ដាលមកពីបញ្ហាអ្វីនោះទេ។ មកទល់ពេលនេះ នាងហាក់ទទួលការព្យាបាលយ៉ាងត្រឹមត្រូវ រហូតជាសះស្បើយ១០០ភាគរយ និងមានកម្លាំងចិត្តច្រើនជាងកាល៨ឆ្នាំមុនផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតមិត្តប្រុស ៤ រូបរបស់ Toey ត្បិតថាប្រេះឆាស្នេហា តែនៅតែរាប់អានគ្នាដូចបងប្អូន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ