ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ចាត់ទុកសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជាគំរូ និងឈានមុខក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាលនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានចាត់ទុកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាសាកលវិទ្យាល័យមួយគំរូនិងឈានមុខគេក្នុងការបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលនៅប្រទេសកម្ពុជា។
ថ្លែងបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣នៅព្រឹកថ្ងៃទី៤មេសានេះ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា សាកលវិទ្យាល័យវិទ្យា
សាស្ត្រសុខាភិបាលទទួលបាននូវការទទួលស្គាល់គុណភាពពីសាធារណជននិងជាសាកលវិទ្យាល័យគំរូនៅព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់ការបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល។
លោកសាស្ត្រាចារ្យបានបន្តថា ការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងតាមរយៈការដាក់ពាក្យប្រឡងចូលរៀនរបស់សិស្សដោយជ្រើសរើសសាកលវិទ្យាល័យជាជម្រើសទីមួយដែលក្នុងឆ្នាំសិក្សា២០២២-២០២៣នេះបេក្ខភាពសិស្សដាក់ពាក្យចូលរៀនកម្រិតបរិញ្ញាបត្រដោយជ្រើសរើសសាកលវិទ្យាល័យជាជម្រើសទីមួយមានចំនួនរហូតដល់ទៅ៥៣៩៦នាក់ក្នុងពេលដែលកូតាសម្រាប់សាកលវិទ្យាល័យមានត្រឹម១១៥៥នាក់ប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ជាការពិតណាស់សមិទ្ធផលទាំងនេះពុំអាចកើតឡើងដោយឯកឯងនោះទេវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការបុគ្គលិកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់រួមផ្សំនិងលក្ខខ័ណ្ឌផ្សេងៗជាពិសេសគឺសុខសន្តិភាពទូទាំងប្រទេសការអភិវឌ្ឍប្រទេសជាតិក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងឱកាសនោះលោកសាស្រ្តចារ្យបានណែនាំឱ្យសាកលវិទ្យាល័យពង្រឹងគុណភាពបណ្ដុះបណ្ដាលតាមរយៈបន្តពង្រឹងគុណភាពគរុកោសល្យសាស្ត្រាចារ្យបន្តកែលម្អកម្មវិធីសិក្សាដោយផ្ដោតលើសមត្ថភាពបន្តពង្រឹងគុណភាពនៃការវាយតម្លៃព្រមទាំងបន្តពង្រឹងគុណភាពកកម្មសិក្សានិស្សិត។ បន្តគៀរគរបញ្ញវន្តកម្ពុជាដែលមានសញ្ញាបត្រកម្រិតបណ្ឌិតឯកទេសនិងមានបទពិសោធន៍ជាកស់ស្តែងក្នុងវិស័យសុខាភិបាលមកបង្រៀននៅសាលា។ ជំរុញបន្ថែមនូវការលើកទឹកចិត្តដល់សាស្ត្រាចារ្យនិស្សិតឲ្យធ្វើការសិក្សាស្រាវជ្រាវជាប្រចាំដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងឲ្យកាន់តែប្រសើរនិងបន្តកៀរគរធនធានផ្សេងៗដើម្បីជំរុញការអភិវឌ្ឍន៍សាកលវិទ្យាល័យឱ្យកាន់តែលឿនទៅមុខឈានទៅរកការទទួលស្គាល់កម្រិតតំបន់និងអន្តរជាតិ។
ជាមួយគ្នានេះដែរលោករដ្ឋលេខាធិការបានក្រើនរំលឹកដល់ក្មួយៗ និងនិស្សិតទាំងអស់សូមខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពីកម្លាំងកាយចិត្តនិងបន្តខិតខំលើកកម្ពស់និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈពេលចេញទៅប្រកបវិជ្ជាជីវៈ។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ
សុខាភិបាលបានមានប្រសាសន៍ថាសាកលវិទ្យាល័យបានបន្តពង្រឹងគុណភាពបណ្តុះបណ្តាលផ្តោតលើសមត្ថភាពស្របតាមគោលដៅរបស់ក្រសួងសុខាភិបាលក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពវិជ្ជាជីវៈនិងក្រមសីលធម៌ក្នុងនោះមានបណ្តុះបណ្តាលជំនាញទុន់ថ្មីៗសម្រាប់ការលើកម្ពស់បន្ថែមលើកម្មវិធីសិក្សាឆ្លើយតបទៅនឹងតម្រូវការសមត្ថភាពនៃសតវត្សទី២១និងបដិវត្តន៍ឧស្សាហកម្មទី៤។
លើសពីនេះទៀតសាកលវិទ្យាល័យបានរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីបន្ថែមចំនួន១គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលថែទាំដែលបានដាក់ស្នើសុំការពិនិត្យអនុម័តពីក្រសួងសុខាភិបាលខណៈសាកលវិទ្យាល័យបានដំណើរការកម្មវិធីបណ្តុះបណ្តាលចំនួន៤៧កម្មវិធីដោយមាននិស្សិតសរុបចំនួន៦៨៤៩នាក់ក្នុងនោះនិស្សិតស្រីមានចំនួន៣៩៦៦នាក់។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះសាកលវិទ្យាល័យមាននិស្សិតសរុបចំនួន៦០០៣នាក់ស្រី៣៤៤៧នាក់ក្នុងនោះមាននិស្សិតដែលទើបចូលៀនថ្មីកម្រិតបរិញ្ញាបត្រចំនួន១០៦៤នាក់។ដោយឡែ
កនិស្សិតថ្មីកម្រិតបរិញ្ញាបត្ររងមិនទាន់បានចូលរៀននៅឡើយទេដោយរង់ចាំការប្រកាសលទ្ធផលប្រឡងថ្នាក់ជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ