Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម៉ិកស៊ិក បើកឡានបុក យន្តហោះ

បានផុស

នៅ

បុរសម្នាក់ បានបុកឡានដឹកទំនិញ បុកយន្តហោះដឹកអ្នកដំណើរនៅឯអាកាសយានដ្ឋានមួយ នាភាគខាងលិចប្រទេសម៉ិកស៊ិកកាលពីចុងសប្តាហ៍។

(រូបថត៖ Twitter)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូមិននឹកស្មានដល់នេះ បានបង្ហាញឲ្យឃើញឡានដឹកទំនិញ បើកទៅបុកកន្ទុយយន្តហោះ Viva Aerobus ដែលកំពុងចត ទាំងមានអ្នកដំណើរពេញយន្តហោះ។

យន្តហោះនេះ គ្រោងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Guadalajara ឆ្ពោះទៅកាន់ទីក្រុង Los Angeles ប៉ុន្តែអ្នកដំណើរទាំងអស់ត្រូវចុះវិញ ដោយសារកន្ទុយយន្តហោះត្រូវធ្លុះក្រោយឡានបុក។

ក្រោយមក ក្រុមហ៊ុន​ Viva Aerobus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកបររូបនោះ កំពុងបើកឡានដឹកម្ហូបអាហារ យកទៅឲ្យអ្នកដំណើរក្នុងយន្តហោះមួយគ្រឿងផ្សេងទៀតដែលស្ថិតនៅជិតនោះ ប៉ុន្តែអ្នកបើកឡានស្រាប់តែសន្លប់ភ្លាមៗដោយមិនដឹងមូលហេតុ។

(រូបថត៖ Twitter)

យ៉ាងណាក្តី បុគ្គលិកក្នុងយន្តហោះ Viva Aerobus អាចនាំអ្នកដំណើរទាំងអស់ចេញដោយសុវត្ថិភាព ហើយមិនមានអ្នកដំណើរ ឬអាកាសយានិកណាម្នាក់រងរបួសនោះទេ។

ស្ថានភាព​របួស​របស់​អ្នក​ឡាន ក៏​មិន​ត្រូវ​បាន​គេបញ្ជាក់ដែរ៕

(រូបថត៖ Twitter)
(រូបថត៖ Twitter)

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រថយន្ត បុកគ្នាជាមួយ យន្តហោះ នៅ ប៉េរូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជានឹងបន្តយន្តការពិភាក្សាវិស័យឯកជន-រដ្ឋា​ភិបាលដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច​

ព័ត៌មានជាតិ១៨ នាទីutes មុន

នាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចនៅហ្វីលីពីនក្នុងខែកុម្ភៈខាងមុខ

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងកសិកម្មដាក់ទុន ៥ លានដុល្លារ ផ្តល់កម្ចី​ដល់កសិករ​ បង្កើត​សហគមន៍​​កសិកម្មទំនើប​ខ្នាតធំ​ ផលិតស្រូវសែនក្រអូប​ក្នុង​ខេត្តកំពង់ធំ

សេដ្ឋកិច្ច២៣ នាទីutes មុន

ទូរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៤៤ គ្រឿងទៀត បានដឹកមកដល់កម្ពុជា

សន្តិសុខសង្គម២៨ នាទីutes មុន

ចៅសង្កាត់ភ្លេីងឆេះរទេះ ណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងមេភូមិពង្រឹងការពារសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ

ព័ត៌មានជាតិ២៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

Sokha Hotels

ព័ត៌មានពេញនិយម