Connect with us

ព័ត៌មានជាតិ

​​ទំហំបរធនបាលកិច្ចបង្កើត និងចុះបញ្ជី​ស្របច្បាប់ រំពឹងកើនខ្ពស់ជាង ១ពាន់​លានដុល្លារ​ ត្រឹមចុងឆ្នាំនេះ

បានផុស

នៅ

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានលើកឡើងថា ចំនួនបរធនបាលកិច្ច ដែលបាន​ចុះបញ្ជីកើន​ឡើងដល់ ៥១២ករណី ក្នុងនោះចំនួនទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥​លានដុល្លារអាមេរិក នេះបើគិតទាំងទំហំដើមដែលបានចុះបញ្ជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានគូសបញ្ជាក់ទៀតថា ជាមួយនឹងការធ្វើបច្ចុប្បន្នភាពបរធនបាលកិច្ច តាមស្ថានភាពទីផ្សារជាក់ស្តែង គឺអាចកើនឡើងដល់ ៩៤០ដុល្លារ នៅដើមឆ្នាំ ២០២៣​នេះ។ ​ជាគោលដៅ លោក សុខ ដារ៉ា រំពឹងថា នៅចុងឆ្នាំនេះ នឹងកើនលើស ១ពាន់លានដុល្លារ ពោលគឺខ្ពស់ជាង ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ លោក សុខ ដារ៉ា លើកឡើងបែបនេះ ក្រោយបិទបញ្ចប់សិក្ខាសាលាស្តីពី «យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ» នាថ្ងៃទី ០៤ មេសា។

បើតាមអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានកត់សម្គាល់ថា វិស័យនេះ បាននិងកំពុងចូលរួមអភិវឌ្ឍដំណើរ​ការសេដ្ឋកិច្ចកម្ពុជា លើបីចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេស​វិនិយោគិនបរទេស, ទី២ យន្តការរបស់បរធនបាលកិច្ច ជាយន្តការតាមដានត្រួតពិនិត្យអនុលោមភាពតាមច្បាប់ ក៏ដូចជាបញ្ចៀសហានិភ័យប្រតិបត្តិការលំហូរមូលធនពីវិស័យពាក់ព័ន្ធនានា, និងទី៣ យន្តការនេះ មានភាពទន់ភ្លន់ បទបែន និងមានប្រសិទ្ធភាពអនុវត្ត ដែលអាចអនុញ្ញាតឱ្យវិនិយោគិនបរទេសមានការជ្រើសរើសប្រកបដោយទំនុកចិត្ត។

លោក សុខ ដារ៉ា មានសុទិដ្ឋិនិយមថា វិស័យបរធនបាលកិច្ច មានអត្រាកំណើនខ្ពស់ និងបានកើនឡើងក្នុងរយៈពេល​ដ៏ខ្លី។​ លោក លើកឡើងថា កត្តាដែលជួយឱ្យវិស័យបរធនបាលកិច្ចរីកចម្រើនលឿនក្នុងរយៈពេលដ៏ខ្លី រួមមាន កត្តាស្ថានភាពកម្ពុជាទាំងមូល មានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទំនុកចិត្តពីបរទេស ក្រោមការដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ការចូលរួមរបស់ភាគីពាក់ព័ន្ធ វិស័យឯកជន និងអ្នកសារព័ត៌មាន ក៏បានរួមចំណែកផ្សព្វផ្សាយអំពីកិច្ចដំណើរការរបស់បរធនបាលកិច្ចក្នុងគ្រប់ដំណាក់កាល ដល់សាធារណជន វិនិយោគិន និងទៅដល់អ្នកពាក់ព័ន្ធ។​ លើសពីនេះទៀត វិស័យបរធនបាលកិច្ច មានគុណប្រយោជន៍ និងតួនាទីគន្លឹះ ដែលឆ្លើយតប​នឹងសេចក្តីត្រូវការ និងនិន្នាការចង់បានរបស់ទីផ្សារ ពិសេសវិនិយោគិន ដែលសម្លឹងឃើញថា បរធនបាលកិច្ចនេះ ផ្តល់បន្ថែមពីយន្តការដែលមានស្រាប់ នៃការវិនិយោគចេញពីទ្រព្យសម្បត្តិរបស់ពួកគេ។

មូលហេតុនេះ ដែលជំរុញឱ្យមានកំណើនកាន់តែខ្ពស់នៃយន្តការបរធនបាលកិច្ច ក្នុងការវិនិយោគវិស័យសេដ្ឋកិច្ច និងសង្គម​របស់កម្ពុជា ជាពិសេសលើវិស័យអចលទ្រព្យ វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្សេងទៀត។

​សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែក​ទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុង​អនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បរធនបាលកិច្ចនេះ ជាវិស័យមួយ​ដែលជួយដល់ការ​អភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវមូលនិធិសង្គមនានា និង​លំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំដល់អាជ្ញាធរ និងកងកម្លាំង រក្សាសន្តិសុខ សុវត្ថិភាពឱ្យបានល្អក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»

កីឡា៣ ម៉ោង មុន

ស្វាយរៀង​ខាប់ U13 រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១៩ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម២៣ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

កីឡា៣ ម៉ោង មុន

ស្វាយរៀង​ខាប់ U13 រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម