Connect with us

កីឡា

ស៊ីហ្គេម៖​ បាល់ទាត់ និងកីឡា​​៧​​​ប្រភេទ​​​នេះ​​ប្រកួត​​នៅ​ស្តាតអូឡាំពិក​​

បានផុស

នៅ

ពហុកីឡដ្ឋាន​ជាតិ (អូឡាំពិក) ជា​ទី​កន្លែង​ធំ​មួយ​ក្នុង​ចំណោម​ទី​កន្លែង​សំខាន់​ៗ​ជា​ច្រើន​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។ បាល់ទាត់​ផ្នែក​បុរស​ ពូល A ​ត្រូវ​​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ ហើយ​ជា​ពិសេស​ទៀត​នោះ ក្រុម​កម្ពុជា​​​ស្ថិត​នៅ​ពូល A ដូច្នេះ​ងាយ​ស្រួលអ្នក​គាំទ្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទៅ​ទស្សនា​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​៨​ប្រភេទ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ

  • . បាល់ទាត់ វិញ្ញាសាបុរស​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ព្រីនស៍ ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ទី​៤ ខែ​ឧសភា និង​​បន្ត​ពី​​ថ្ងៃ​ទី​៦ ដល់​ទី​១៦ ខែ​ឧសភា។
  • ២. បាល់ទឹក ប្រកួត​នៅ​អាង​ហែល​ទឹក ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​១២ ដល់​១៦ ខែ​ឧសភា​។
  • កាយ​សម្ព័ន្ធ (ARTISTIC) ប្រកួត​នៅ​សាល​ដំបូលទូក ក្នុង​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​៦ដល់​ទី​៩ ខែ​ឧសភា និង កាយសម្ព័ន្ធ (GYMNASTICS) ប្រកួត​នៅ​សាល​ដំបូលទូក ក្នុង​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៤ ខែ​ឧសភា។
  • ៣. ប៉េតង់ ប្រកួត​នៅ​ទី​លាន​ប៉េតង់ ក្នុង​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃទី​៣ ដល់​ទី​១៣ ខែ​ឧសភា។
  • ៤. សីប៉ាតាក្រ ប្រកួត​នៅសាល​ដំបូលទូក ក្នុង​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​៦ ដល់​ទី​១៦ ខែ​ឧសភា។
  • ៥. សូហ្វតិន្និស ប្រកួត​នៅសាល​ដំបូលទូក ក្នុង​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​៦ ដល់​ទី​១០ ខែ​ឧសភា។
  • ៦. បាល់ទះ ប្រកួត​វិមាន ក្នុង​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​៣ ដល់​ទី៤ ខែ​ឧសភា និង​បន្ត​ពី​ទី​៦​ដល់ ទី​១៤ ខែ​ឧសភា។
  • ៧. លើក​ទម្ងន់ ប្រកួត​នៅ​សាល​ដំបូល​ទូក ក្នុង​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​១៣ ដល់​ទី១៦ ខែ​ឧសភា។
  • ៨. កីឡា​រាំ ប្រកួត​នៅ​សាល​ដំបូល​ទូក ក្នុង​ពហុកីឡដ្ឋាន​ជាតិ ថ្ងៃ​ទី​១៦ ខែខែ​ឧសភា។

សូម​ចុច​លើ «ស៊ីហ្គេម» ដើម្បី​​​តាម​ដាន​ព័ត៌មាន​​​សំបូរ​បែប​ពី​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម