Connect with us

ជីវិតកម្សាន្ដ

Song Hye Kyo សរសេរសំបុត្រអរគុណទស្សនិកជនគាំទ្ររឿង “The Glory” លើសការរំពឹងទុក

បានផុស

នៅ

តារាសម្តែង Song Hye Kyo អរគុណដល់អ្នកគាំទ្រនិងទស្សនិកជនជុំវិញពិភពលោកសម្រាប់ការគាំទ្រភាគយន្ត “The Glory” ដោយក្លាយជារឿងភាគទូរទស្សន៍ដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Song Hye Kyo បានបង្ហោះសារសរសេរដោយដៃរបស់នាងនៅគណនី Instagram ផ្ទាល់ខ្លួនដើម្បីបង្ហាញពីក្តីស្រលាញ់ និងអរគុណទៅកាន់អ្នកគាំទ្រ បន្ទាប់ពីរឿង The Glory ទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្នុងនោះនាងបានរៀបរាប់ថា “ពេលវេលាដែលបានចំណាយជាមួយរឿង The Glory គឺជាកិត្តិយសសម្រាប់ខ្ញុំ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការស្រលាញ់តួអង្គ Moon Dong Eun សម្តែងដោយខ្ញុំផ្ទាល់”។

ជាមួយគ្នានេះ បន្ទាប់ពីការចេញផ្សាយរដូវកាលទី ២ នៃរឿងThe Glory ប្រកាសជាសកលដែលបានក្លាយជារឿងភាគទូរទស្សន៍ដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះ ភាពយន្តនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងកំពូលទាំង ១០ របស់ពិភពលោកទាក់ទងនឹងអត្រាមើលច្រើនបំផុត ក្នុងតារាងពិភពលោករបស់ Netflix ក្នុងរយៈពេលខ្លីផងដែរ។

យ៉ាងណាមិញ នៅក្នុងខ្សែភាពយន្ត “The Glory” តារាសម្តែង Song Hye Kyo ដើរតួជាតួអង្គសំខាន់ជាមួយនឹងសមត្ថភាពសម្តែងដ៏លេចធ្លោរបស់នាង បានទទួលការស្រលាញ់ពីទស្សនិកជនកូរ៉េ និងអន្តរជាតិ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BLACKPINK អាចនឹងបន្តកុងត្រាជាមួយផលិតកម្ម YG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៨ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៧ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម