Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿង​ញៀន​រកឃើញអាវុធកែច្នៃមួយដើម

បានផុស

នៅ

ជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ ជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វេីឡេីងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រោមបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្តតាកែវ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

ជានសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ៅ កំសាន្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ​ស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែតខេត្តតាកែវ។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់២៤,២៧g (ម្ភៃបួនក្បៀស ម្ភៃប្រាំពីរក្រាមថ្លឹងទាំងសំបកថង់) ។ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១(ខូច) , ដាវដែកចំនួន​០១ដើម ទូរសព្ទ័០១គ្រឿង(ម៉ាកវីវូ ) កាំភ្លើងកែឆ្នៃបាញ់គ្រាប់AKចំនួន០១ដើម និងគ្រាប់AK០១គ្រាប់ សម្ភារៈចូកថ្នាំញៀន​ចំនួន០១ និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ក្រោយការឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម