Connect with us

ព័ត៌មានអន្ដរជាតិ

តម្រុយខ្លះៗដែលធ្វើឲ្យ Elon Musk ប្ដូរឡូហ្គោ Twitter ទៅជារូបសុនខ

បានផុស

នៅ

លោកមហាសេដ្ឋី Elon Musk បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានប្តូរឡូហ្គោបណ្ដាញសង្គម Twitter ទៅជារូបសុនខ (ឆ្កែ) វិញ ដែលគេស្គាល់ថាជា រូបិយប័ណ្ណគ្រីបតូ dogecoin ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីប្តូររួច Elon Musk បានបង្ហោះ​នៅលើ Twitter នូវរូបឆ្កែបើកឡាន​ដែលត្រូវបានប៉ូលីសផាកពិន័យ ។ ប៉ុន្តែ​ការបង្ហោះបែបនេះ មិនដឹងថាលោកមានចេតនាបែបណានោះទេ ។

ប៉ុន្តែមានហេតុផលមួយប្រហែលជាជំរុញឲ្យលោកប្តូរឡូហ្គោនោះគឺ​ ការគោរពសន្យា ។ មុនពេលកាន់តំណែងជា​ CEO Twitter លោកត្រូវបានអ្នកគាំទ្រស្នើឲ្យប្តូរឡូហ្គោទៅជា “រូបសុនខ”​ ដែលតំណាងឲ្យរូបិយប័ណ្ណគ្រីបតូ dogecoin ។ មិនតែប៉ុណ្ណោះ លោកធ្លាប់បានបង្ហោះរូបសត្វឆ្កែអង្គុយលើកៅអី​ ហើយបានដាក់ Caption ថា “CEO ថ្មីរបស់ Twitter ពិតជាអស្ចារ្យមែន” ។

ដោយឡែក ចំពោះលោក Elon Musk ក៏ជាមនុស្សម្នាក់លេងរូបិយប័ណ្ណ dogecoin នេះផងដែរ ។ រំលឹកទៅកាលឆ្នាំ ២០២១, Elon Musk ចាប់ផ្តើមទទួលយកការទូទាត់រូបិយប័ណ្ណ dogecoin សម្រាប់ការទិញរថយន្ត Tesla ។ ពេលនោះ តម្លៃរូបិយប័ណ្ណ​នេះ​កើនឡើងជាង ២០ ភាគរយ ហើយស្របពេលដែល dogecoin ​កាន់តែមានតម្លៃ វាក៏បានជំរុញឲ្យរូបិយប័ណ្ណ​គ្រីបតូ កើនឡើងដូចគ្នា ពោលឡើងដល់ ១៥ ភាគរយ ។

មួយវិញទៀត បើតាមការសន្និដ្ឋាន វាមិនត្រឹមតែជាការលេងសើច ឬគោរពសន្យានោះឡើយ វាក៏អាចជាជាការធ្វើទីផ្សារ ក៏ដូចជាជួយផ្សព្វផ្សាយរូបិយប័ណ្ណនេះផងដែរ ។

គួរបញ្ជាក់ថា នៅពេលដែលលោកប្តូរឡូហ្គោនេះហើយ បានធ្វើឲ្យតម្លៃនៃរូបិយប័ណ្ណ​ dogecoin កើនឡើងជាង ៣០ ភាគរយ ពោលពី ០.០៧៩ ដល់ ០.០៩៤ ដុល្លារក្នុងមួយហ៊ុន ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ Mint

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម